ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ពូជស្រូវក្រអូប ផ្ការំដួល កំពុងពេញនិយមដាំដុះរបស់ប្រជាកសិករខ្មែរយើង…!!

11-Jun-2019 10:24 AM

រូបភាព


ដោយ: Uddam

ពូជផ្ការំដួលជាពូជស្រូវក្រអូបដែលបានធ្វើការរំដោះ​និងផ្សព្វផ្សាយដោយវិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិ​​វឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ១៩៩៩។បច្ចុប្ពន្នពូជផ្ការំដួលបាននិងកំពុងពេ​ញ​និយម​ក្នុង​​ចំណោម​ប្រជា​កសិករ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនេះ​ផ្តល់​នូវ​ទិន្នផលខ្ពស់​គុណ​ភាព​​អង្ករល្អ​ មានភាព​ថ្លាវែង​រលូន បាយទន់ឆ្ងាញ់​ថែម​ទាំមានក្លិនក្រអូបទៀតផងជាពិសេស​ទៅ​ទៀត ជាពូជដែលមានប្រភេទអង្ករ​មានតំលៃ​ខ្ពស់​នៅលើទីផ្សារជាតិនិងអន្តរជាតិ។

++លក្ខណៈពិសេសៗរបស់ពូជស្រូវផ្ការដួល៖ពូជផ្ការំដួលជាពូជស្រូវដែល“ប្រកាន់រដូវ”មធ្យម។​វាចាប់ចេញផ្កាពីចុងខែតុលា​អាស្រ័យ​ទៅ​​លើ​​អាកាសធាតុ និង លវេលាដំដុះ។កំបស់ដើមរបស់ពូជផ្ការំដួលប្រែប្រួលពី១០៧-១៧១ស.មនិងចំនួន​ដើម​បែកគឺចាប់ពី៥-១០ដើម ក្នុងមួយគុម្ព“មួយគុម្ពស្ទូង​មួយដើម” អាស្រ័យទៅ​តាម​​ប្រភេទដី។ចំនួន​គ្រាប់​ក្នុង​មួ​យកួរ មានចាប់ពី១១០-១៥០គ្រាប់និង ប្រវែងកួរ១៨-២៨ស.ម។រីឯទិន្នផលរបស់វាវិញគឺអាចទទួលបានចាប់ពី៣,៥តោនទៅ៥,៥តោនក្នុងផ្ទៃដី១ហិចតា។

++វិធីសាស្រ្តដំាដុះ

-ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អ និង មានអត្រាដំណុះខ្ពស់

-បរិមាណគ្រាប់ពូជចាំបាច់៣០-៥០គ.ក្រក្នុង១ហិចតា សំរាប់ស្រូវសន្ទូង និង​៨០-១២០​គ.ក្រក្នុង​១​ហិ​ចតាសំរាប់ស្រូវពង្រួស

-ទីសំណាបត្រូវធ្វើនៅជិត ប្រភពទឹកតែត្រូវឆ្ងាយពីម្លប់ព្រៃកន្លែងមាន​ភ្លើងអគ្គិសនី​ដើម្បី​​ចៀស​​វាង​​ការ​បំផ្លាញ ពីសត្វល្អិតចង្រៃ

-ផ្ទៃដីសំរាប់សាបគឺ ១គីឡូក្រាម ក្នុងផ្ទៃដី ១៥-២០ម៉ែត្រការ៉េ

-ជាការល្អគួរស្ទូងសំណាបដែលមានអាយុ ២៥-៣០ថ្ងៃ ហើយក្នុង ១គុម្ព ២-៣ដើម

-គួររៀបចំដីឲបានល្អមុនស្ទូង ។ ការភ្ជួររាស់គួរតែធ្វើឲបាន ២-៣ សារជាំការល្អ ។

-បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបានពេលស្រូវបែកគុម្ពត្រូវ​បញ្ចេញទឹក​ឲ្យអស់ពី​ក្នុង​ស្រែ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញនេះគឺដើម្បីធ្វើឲស្រូវកាន់តែបែកគុម្ពល្អ៕