ឱសថបុរាណធម្មជាតិ
រូបភាព
+វត្ថុធាតុដើម និងសម្ភារ៖
–សាច់ជូរសប៉ុនមេដៃ(សាច់ជូរសំរាប់កូរទឹកថ្លា)
–ស្លឹកម្រះព្រៅ មួយកណ្តាប់ដៃ
–ទឹក ១លីត្រ
–ស្បៃច្រោះ
–ត្បាល់បុកថ្នាំ។
+វិធីធ្វើ ៖
–បុកស្លឹកម្រេះព្រៅឱ្យម៉ដ្ឋ រួចចាក់ទឹកប្រហែល១លីត្រចូលច្របាច់ជាមួយស្លឹកម្រេះព្រៅឱ្យសព្វ
–យកសាច់ជូរមកដាក់ត្រាំក្នុងទឹកម្រេះព្រៅនោះឱ្យរលាយ។
–យកស្បៃច្រោះឱ្យស្អាត ហើយចាក់ចូលទៅក្នុងដប។
+វិធីប្រើប្រាស់៖
–ច្រកទឹកថ្នាំឱ្យគោផឹកភ្លាមៗ ដោយច្រកម្តងឱ្យអស់
–មិនអាចរក្សាទុកទឹកថ្នាំនេះឱ្យលើសពី ២ម៉ោងឡើយ ព្រោះអាចធ្វើអោយថ្នាំខូចគុណភាព
–ក្នុងមួយថ្ងៃច្រកទឹកថ្នាំ នេះតែម្តងប៉ុណ្ណោះ
–២-៣ថ្ងៃក្រោយច្រកថ្នាំគោរួច គោនឹងបានជាសះស្បើយ៕
អត្ថបទដោយ: អ៊ាង សុផល្លែត