ឱសថបុរាណធម្មជាតិ
រូបភាព
ភ្លូធំជាប្រភេទឈើធំមធ្យម មែកវាងាយបាក់នៅពេលយើងឡើងលើដើមវា ហើយមានកំពស់រហូតដល់10មក៏មាន។សំបកវាមានពណ៌ប្រផេះនិងស្លឹកវារាងពងក្រពើស្រួចមូលទ្រវែង ប្រវែងពី15-18ស.ម ទទឹងពី7-14ស.ម មានរោមនៅ ខាងក្រោម។
ចំណែកផ្កាមានពណ៍លឿងដុះមួយៗ នៅចុងមែក ចំណែកផ្លែមានរាងមូលមានច្រើនស្រទាប់ដូចជាផ្កាឈូកតែសាច់វាអន្លាយៗដូចប្រទាលកន្ទុយក្រពើ និងមានរសជាតិជូរអែប អាចញ៉ាំបានហើយឆ្ងាញ់ទៀតគេញ៉ាំវាបំបាត់ការស្រេកទឹក ផ្លែវាមានពណ៌ខៀវដូចស្លឹកតែពេលវាទំប្រែទៅលឿងមន្តិច និងងាយជ្រុះទៅលើដីពេលវាទំ។
វិធីប្រើប្រាស់សំបកភ្លូធំដើម្បីព្យាបាលជំងឺរាគមួល៖យកសំបករឺឬសភ្លូធំមកហាលថ្ងៃអោយស្ងួត រួចដាំទឹកពិសារដើម្បីព្យាបាលជំងឺរាគមួលនិងក្រពះយ៉ាងមានប្រសិទ្ធិភាព។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។