ឱសថបុរាណធម្មជាតិ
រូបភាព
ដោយ: Uddam
ព្យាបាល: សម្អាតថ្លើម
រុក្ខជាតិ: ទំពាំងបាយជូរក្រៀម
វិធីធ្វើ៖ លាងទំពាំងបាយជូរក្រៀម ១៥០ក្រាម
-ដាក់ចូលក្នុងទឹក ៤០០ មីលីលីត្រ ដាំឱ្យពុះ
-ដាក់ទំពាំងបាយជូរក្រៀមចូល ហើយរំងាស់មួយសន្ទុះ
-ត្រាំទឹកទំពាំងបាយជូរក្រៀមនេះមួយយប់
-ព្រឹកឡើង ស្រង់ទំពាំងបាយជូរក្រៀមចេញ រួចត្រងយកទឹក
-ដាំទឹកនេះឡើងវិញឱ្យពុះ។
វិធីប្រើប្រាស់៖ អាចពិសាពេលវាក្តៅអ៊ុនៗ ៣០-៣៥ នាទី មុនអាហារពេលព្រឹក។ គួរពិសារទឹកនេះរយៈពេល ៤ ថ្ងៃជាប់គ្នា យ៉ាងហោចណាស់ផឹករបៀបនេះម្តងក្នុងមួយខែ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។