ឱសថបុរាណធម្មជាតិ
រូបភាព
លក្ខណៈរុក្ខជាតិ ៖ ចុល្លព្រឹក្ស ដើមមូល សំបកពណ៌ប្រផេះ មានរបកស្ដើងៗ មានកំពស់ពី២-៥ម មានជ័រពណ៌ស។
ស្លឹក ៖ ទោលដុះឆ្លាស់ទង រាងដូចបាតដៃ មាន៣-៥ឆែក ទងស្លឹកពណ៌បៃតងវែង។
ផ្កា ៖ ជាចង្កោមពណ៌បៃតងលាយលឿង ចេញនៅចុងមែក។
ផ្លែ ៖ មូលមាន៣ក្លែប ពេលទុំពណ៌លឿង ពេលប្រេះបែកជាបី មានពណ៌ខ្មៅ មានគ្រាប់៣គ្រាប់ ផ្កាចេញនៅខែ៥-៨។
កន្លែងដាំដុះ ៖ គេដាំធ្វើជារបង ឬដុះដោយខ្លួនឯង តាមដីទំនេរក្បែរភូមិ។
ផ្នែកប្រើប្រាស់ ៖ ស្លឹក សំបក គ្រាប់ ជ័រ។
សមាសធាតុគីមី ៖ គ្រាប់មានជាតិពុល Curcin សាច់គ្រាប់មានជាតិប្រេង Phytosterolin(Glucisid របស់ Phytosterol) មានជាតិ Sucrose និងជាតិជ័រធ្វើអោយក្អួត បញ្ចុះ និងធ្វើអោយឈឺពោះ។ គ្រាប់វាគេចំរាញ់បានជាតិប្រេង ២៥% ប្រេងនេះធំក្លិនអាក្រក់ មានជាតិបញ្ចុះខ្លាំង។
ការព្យាបាល ៖ -ស្លឹក ឃាត់ឈាម បុកបំពោកដំបៅ របួសចេញឈាម កមរមាស់ តាអក ជជុះមាន់បុកលាបកន្លែង ឈឺសន្លាក់ដៃជើង ហង់សិន លាបលើពោះក្មេងដើម្បីភ្ញោចពោះវៀនជុះបានស្រួល បូសអង្គែរ។
-សំបក ឬសដូងបាត ឬសដូងច្រមុះ ឬសដូងវិល ធ្លាក់ស ឈឺហើម គ្រេចថ្លោះ បាក់ឆ្អឹង។
-គ្រាប់ មានជាតិពុលក្ដៅ បញ្ចុះព្រូន ទំលាក់ស្លេស បញ្ចុះលាមក ធ្វើអោយក្អួតខ្លាំង។ ប្រេងចំរាញ់ ពីគ្រាប់ មានប្រសិទ្ធភាព បញ្ចុះលាមក ប្រើក្នុងកំរិតទាប។ ប្រេងនេះធ្វើអោយស្ត្រីមានគភ៌រលូតបាន ទោះបីផឹកឬលាបនៅលើពោះ។
-ជ័រ លាបលើរបួស ឬសដំបៅ និងបំពុលត្រី។
-ឫស ព្យាបាលរោគខ្វិន។
បញ្ជាក់ ៖ ចំពោះរុក្ខជាតិនេះមានជាតិពុលខ្លាំង ការប្រើប្រាស់ត្រុវប្រុងប្រយ័ត្ន ប្រើក្នុងកំរិតទាប។
ហាមប្រើ ៖ ចំពោះស្រ្តីមានផ្ទៃពោះ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។