ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

ស្វែងយល់ពីពូជស្រូវក្រអូបសែនពិដោរ ជាពូជស្រូវស្រាលមានអាយុកាលខ្លី ក្រអូបនិងមិនប្រកាន់រដូវ​..!!

14-Jun-2019 09:47 AM

រូបភាព


ដោយ: Uddam

សែនពិដោរជាពូជស្រូវស្រាល(អាយុកាលខ្លី)ក្រអូបនិងមិនប្រកាន់រដូវ​។បចកច្ចុប្បន្ន ពូជស្រូវសែនពិដោរបាននិងកំពុងរីកសាយភាយ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនេះផ្តល់​នូវ​ទិន្នផល​​ខ្ពស់មានក្លិនក្រអូប គុណភាពអង្ករល្អ​មាន​ភាពថ្លាវែងរលូននិងបាយទន់ឆ្ងាញ់ពិសារទៀតផង​។​​ជាពិសេ​ស​ទៅ​ទៀតជាពូជដែលមាន​ប្រភេទ​អង្ករមានតំលៃខ្ពស់នៅលើទីផ្សារជាតិនិងអន្តរជាតិ។

+លក្ខណៈពិសេសៗរបស់ពូជស្រូវសែនពិដោរ៖ដោយសារបូជស្រូវសែនពិដោរជាពូចមិនប្រកាន់រដូវដូចនេះពូជ​នេះអាច​ចេញ​ផ្កាបា​ន​គ្រប់​ពេលវេលា​​ដរាប​ណាល័ក្ខខ័ណ្ឌដាំដុះអំណោយផល។អាស្រ័យដោយហេតុផល​ខាង​លើនេះ​ទើប​ពូជសែនពិដោរអាច​ដាំដុះ​​​នៅ​រដូវ​វស្សា(ដំណាំទីមួយនៃរដូវ ឬ ស្រូវដើមរដូវ)ក្នុងរដូវវស្សា(ដំណាំ​ទីពីរនៃរដូវ)ចុងរដូវវស្សាស្រូវ​ប្រដេញទឹក​(ដំ​ណាំ​ចន្លោះរដូវវស្សានិងរដូវប្រាំង)និងល័ក្ខ​ខ័ណ្ឌប្រាំងស្រោចស្រព។

ពូជ​ស្រូវ​សែន​ពិ​ដោ​រ​នេះ​មាន​អាយុ​កាល​ចាប់ពីថ្ងៃសាប​រហូត​ដល់​ថ្ងៃប្រមូលផលពី១១០-១២០ថ្ងៃ។កំពស់ដើមរបស់​​ពូជសែ​ន​​ពិដោរប្រែប្រួលពី​​ ៩៥-១១០ស.ម និង ចំនួនដើមបែកគឺចាប់ពី ៥-២០ដើម ក្នុងមួយគុម្ព។ចំនួនគ្រាប់​ក្នុង​មួយកួរមានចាប់ពី១១០-១៧០គ្រាប់ និង មានប្រវែងកួរ ២០-៣០ស.ម។ រីឯទិន្នផល​របស់វា​វិញ​គឺ​អាច​ទទួល​បានចាប់ពី៣,៥តោនទៅ៥,៥តោន ក្នុងផ្ទៃដីមួយហិចតា។

+វិធីសាស្រ្តដាំដុះ

-ប្រើប្រាស់គ្រាប់ពូជដែលសុទ្ធល្អនិងមានអត្រាដំណុះខ្ពស់

-កំរិតបរិមាណគ្រាប់ពូជចាំបាច់៣០-៥០គ.ក្រក្នុងមួយហិចតាសំរាប់ស្រូវសន្ទូង និង៨០​-១២០គ.ក្រ ក្នុងមួយហិចតា សំរាប់ស្រូវពង្រួស

-ទីសំណាប ត្រូវធ្វើនៅជិតប្រភពទឹកតែត្រូវឆ្ងាយពីម្លប់ឈើ​ឬកន្លែងមានភ្លើងអគ្គិស​នី​ដើម្បី​​ចៀសវាង​ការ​​បំផ្លាញពីសត្វល្អិតចង្រៃ

-ផ្ទៃដីសំរាប់សាបគឺ ១គ.ក្រក្នុងផ្ទៃដី១៥-២០ម៉ែត្រការ៉េ

-ជាការល្អគួរស្ទួងសំណាបដែលមានអាយុ២០-២៥ថ្ងៃ ហើយក្នុង១គុម្ព២-៣ដើម​ក្នុង​ចន្លោះ២០ស.ម

-គួររៀបចំដីឲបានល្អមុនស្ទូង។​ការភ្ជួររាស់ គួរតែធ្វើឲបាន ២-៣សារជាការល្អ។

-បើសិនស្រែយើងអាចបញ្ចេញបញ្ចូលទឹកបាន ពេលស្រូវបែកគុម្ពត្រូវបញ្ចេញទឹក​ឲ្យអស់ពីក្នុង​ស្រែ​ក្នុ​ង​រយៈពេលពី ២-៤ថ្ងៃ រួចទើបបញ្ចូលទឹកឡើងវិញដើម្បីធ្វើឲស្រូវកាន់តែបែកគុម្ពល្អ។