ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

សម្រាប់បងប្អូនដែលគេងមិនលក់ សូមប្រើវិធីនេះមានប្រសិទ្ធភាពខ្ពស់ !!

22-Apr-2019 12:11 PM

រូបភាព


ដោយ: Uddam

ការប្រើប្រាស់ថ្នាំងងុយដេកគឺវាបានប៉ះពាល់ទៅដល់សុខភាពរបស់អ្នកដែលមានដូចជា៖
-ធ្វើអោយវិលមុខ
-ធ្វើអោយមានបាត់បង់ការចងចាំ ហើយនិងភ្លេចភ្លាំង
-ទល់លាមក


-ឈឺក្រពះ
-ថយចុះចង្វាក់ដកដង្ហើម(វាអាចមានគ្រោះថ្នាក់ប្រសិនបើអ្នកមានជំងឺសួតដូចជំងឺស្ទះសួតរ៉ាំរ៉ៃនិងជំងឺហឺត)។
*វិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ៖


+វិធីទី១៖ធាតុផ្សំដែលអ្នកត្រូវការ៖
-ចេកណាំវ៉ា ឬចេកពងមាន់ បួនប្រាំផ្លែ
-ទឹកក្តៅ (ចំណុះទឹកក្តៅត្រឹមលិចលើផ្លែចេកបន្តិច)
-សូមប្រាកដថាអ្នកបានប្រើផ្លែចេកដែលគ្មានសារធាតុគីមី។

+វិធីធ្វើ៖-បកសំបកចេញហើយកាត់វាជាកង់ៗ
-ចាក់ទឹកក្តៅចូល ហើយទុកអោយវាពុះក្នុងរយៈពេល១០នាទី។
+របៀបប្រើប្រាស់៖ចូរអ្នកផឹកវាមួយម៉ោងមុនពេលចូលដេកនោះអ្នកនឹងអាចគេងលក់ស្រួលជាងមុនជាមិនខានឡើយ។


+វិធីទី២៖-យកស្លឹកគ្រៃទាំងមូលទាងស្លឹក ដើម ឬស ចំនួន៤ដើម លាងឲ្យស្អាតដាក់ស្ងោរទឹក១លីត្ររយៈពេល១០នាទីរួចយកទឹកវាពិសា១ឬ២កែវមុនគេង១ម៉ោងអ្នកនឹងឆាប់បានគេងលក់ជាមិនខាន។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលដោយ៖ អ៊ាង សុផល្លែត