សុខភាព និងសម្រស់
រូបភាព
យើងដឹងហើយថាប្រូតេអ៊ីនគឺសំខាន់ណាស់សម្រាប់រាងកាយ តែពេលខ្លះយើងបែរជាមិនបានយកចិត្តទុកដាក់ដិតដល់ទៅវិញ។ ការខ្វះប្រូតេអ៊ីនអាចនាំផលប៉ះពាល់ជាច្រើន ដូចនេះអ្នកគួរតែចេះសម្គាល់ពីសញ្ញាដែលបញ្ជាក់ថារាងកាយអ្នកកំពុងត្រូវការប្រូតេអ៊ីនបន្ថែម៖
១. ជ្រុះសក់៖ហេតុផលងាយមួយគឺថាពេលដែលរាងកាយយើងមានប្រូតេអ៊ីនមិនគ្រប់គ្រាន់ វានឹងចាប់ផ្ដើមជម្រុះអ្វីដែលវាអាចជម្រុះបានដូចជាសក់ជាដើមដើម្បីជួយទប់កុំឲ្យរាងកាយទាំងមូលខ្វះប្រូតេអ៊ីនខ្លាំងពេក។
២. តែងឈឺជាប្រចាំ៖ដូចជាឧស្សាហ៍ផ្ដាសាយជាដើម។ នេះជាសញ្ញានៃប្រព័ន្ធការពារចុះខ្សោយដោយសារតែខ្វះប្រូតេអ៊ីនហើយ។
៣. ស្នាមរបួសមិនងាយជាសោះ៖ប្រូតេអ៊ីនមានក៏មានតួនាទីសំខាន់ក្នុងការព្យាបាលស្នាមរបួសឲ្យឆាប់ជាដែរ។ បើអ្នកសង្កេតឃើញថាស្នាមរបួសមិនឃើញគ្រាន់បើសោះនោះ គួរតែពិនិត្យរបបអាហារឲ្យមែនទែន។
៤. ហើមកជើង និងជើង៖នេះអាចជាសញ្ញាដែលអ្នកកំពុងខ្វះជីវជាតិធ្ងន់ធ្ងរហើយ។ យល់ល្អគួរតែប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យ។
៥. ខួរក្បាលមិនស្រលះ៖បើប្រូតេអ៊ីនមានមិនគ្រប់គ្រាន់ ជាតិស្ករក្នុងខ្លួនយើងក៏គ្មានលំនឹងដែរ។ វាអាចធ្វើឲ្យយើងមានអារម្មណ៍ថាខួរក្បាលដូចជាគិតអ្វីមិនចេញសោះ។ដូចនេះបើអ្នកសង្កេតឃើញមានសញ្ញាទាំងនេះមែន គួរតែប្រញាប់ពិនិត្យរបបអាហារខ្លួនឯងឡើងវិញ។ គួរញ៉ាំបន្លែ ត្រី សាច់ឲ្យបានគ្រប់គ្រាន់៕សម្រួលអត្ថបទដោយ៖ ខ្ទឹមស