ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំល្ហុងឲ្យដើមតឿងាយស្រួលប្រមូលផល និងឆាប់ផ្លែផ្កា

21-Mar-2019 01:02 PM

រូបភាព


ដោយ: Uddam

-ត្រូវដាក់បណ្ដុះកូន អោយបានកម្ពស់ជិត ២តឹក រួចដកវាយកមកដាំ ។
-ពេលដាំត្រូវកាត់ឫសកែវរបស់វាចោលដោយទុក ៥សង់ទីម៉ែត្រ ពីគល់របស់វា
-ដាក់ដាំវានៅរណ្ដៅដែលបានរៀបចំរួច ដោយដាក់ដាំទ្រេតទៅទិសខាងកើតប្រមាណ ៤០ដីក្រេ-ពេលដាំត្រូវដាក់ចំអំបែងក្បឿងទំហំកន្លះតឹកបួនជ្រុងឲ្យចំកណ្ដាលឫសកែវរបស់វា ដើម្បីជួយឲ្យឫសកែវក្រិនហាក់បីដូចជាយើងបានគ្រៀវឫសនោះដែរ ហើយម្យ៉ាងទៀតបើកូនល្ហុងនោះជាល្ហុងឈ្មោល ក៏ក្លាយជាល្ហុងញីដែរ
-យើងទុកឲ្យឫសកែវចាក់ចុះទៅ ក្នុងដីជ្រៅធ្វើឲ្យដើមខ្ពស់ពេលមានផ្លែ ពេលខ្យល់ដើមនឹងរលំបាក់-យើងអាចដាំដំណាំល្ហុងបានពេញមួយឆ្នាំ ប៉ុន្តែភាគច្រើន គេនិយមដាំដើមរដូវភ្លៀង និងចុងរដូវភ្លៀងពិសេសចៀសវាងកុំឲ្យកូនល្ហុងទទួលការជាំទឹក-ក្រោយពីយើងដាំត្រូវស្រោចទឹក ដាក់ជីបំប៉ន ពូនគល់ និងជំរះស្មៅ
-គេអាចប្រមូលផលដំណាំល្ហុងបានចាប់ពីអាយុ៧ទៅ៨ខែឡើងទៅ-វាចាប់ផ្ដើមផ្កាផ្លែហើយ បេះរហូតពេញមួយឆ្នាំហើយវានឹងឲ្យផលច្រើននៅពេលមានអាយុពី២ទៅ៣ឆ្នាំសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត