ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

វិធីដាំខ្ទឹមមើម ​ដោយ​ខ្លួនឯងបាន ជាមួយ​ទិន្នផល​គួរ​ជាទី​គាប់ចិត្ត​…!!

24-Jun-2019 12:03 PM

រូបភាព


ដោយ: Uddam

–ជ្រោយ​ដី​អោយបាន​ម៉ត់​
–ដាក់​ជី​កំ​ប៉ុ​ស្ត​លាយ​ជាមួយ​ដី

–ដាំ​គម្លាត​ពីគ្នា​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ពី៤ទៅ៨សង់ទីម៉ែត្រ និង​ជំរៅ២ទៅ៣សង់ទីម៉ែត្រ
–ដើម្បី​កុំអោយ​ពិបាក​ក្នុងការ​វាស់​ច្រើនសារ យើង​អាច​ប្រើប្រាស់​កំណាត់ឈើ​ភ្ជាប់​គ្នាដោយ​បង្កើត ជា​ឧបករណ៍​រង្វាស់​មួយ​ស្របតាម​ខ្នាត​

–ជ្រើស​រើសយក​មើម​ខ្ទឹមស​ដែលមាន​គុណភាព​ល្អ ធំ មិន​ខូច ឬ​សត្វ​ស៊ី
–ដាំ​ដោយ​ដាក់​ក្បាល​ខ្ទឹម​ចុះក្រោម និង​កន្ទុយ​របស់​វា​ឡើងលើ បន្ទាប់មក​កប់​ដី​ពីលើ​

–យក​ចំបើង​គ្របពីលើ ដើម្បី​កាត់​បន្ថយកំដៅ និង​រក្សា​សំណើម​ក្នុង​ដី
–ស្រោច​ទឹកបន្ថែម​ជី និង​រក្សា​ការថែទាំ​

–ខ្ទឹមស​អាច​ប្រមូល​ផល​បានចន្លោះ​ពី១ទៅ២​ខែឬ​នៅពេលដែល​ដើម​ខ្ទឹម​មាន​ស្លឹក​ចាប់ពី៥ទៅ៦ស្លឹក៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត