ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

មូលហេតុដែលអាចបណ្តាលឱ្យកើតមានបញ្ហាមុនខ្នង តែកុំបារម្ភមានដំណោះស្រាយអាចជួយបាន

19-Apr-2019 03:44 PM

រូបភាព


ដោយ: Uddam

ចង់ដឹងទេថាយើងមានបញ្ហាមុនខ្នង តើបណ្តាលមកពីមូលហេតុអ្វី? ​ហើយនៅពេលដែលមានបញ្ហាមុនខ្នងធ្វើឲ្យអ្នកមិនមានទំនុកចិត្ដលើខ្លួនឯងជាពិសេសនារីៗ ដែលពិបាកក្នុងស្លៀកពាក់រ៉ូប អាវវាលខ្នងជាដើម។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីមូលហេតុ និងវិធីសាស្រ្ដមួយចំនួនជួយក្នុងការបំបាត់មុនខ្នង៖

១.អារម្មណ៍
បញ្ហាផ្លូវចិត្ដក៏អាចជះឥទិ្ធពលមកលើបញ្ហាមុនខ្នងផងដែរ។ មូលហេតុចម្បង គឺមកពីអ្នកមានអារម្មណ៍តានតឹង ប្រព័ន្ធការពារមហារីកនៅត្រង់ស្បែកចុះខ្សោយ ទើបធ្វើឲ្យមុនងាយកើតមានឡើង។

២.សម្លៀកបំពាក់
សម្លៀកបំពាក់ជាកត្ដាមួយយ៉ាងសំខាន់ ដែលអាចបណ្ដាលឲ្យអ្នកកើតមុនខ្នង។ អ្នកគួរតែសម្អាតសម្លៀកបំពាក់របស់អ្នកឲ្យបានស្អាតល្អ ហើយអ្នកគួរតែប្រយ័ត្នចំពោះទឹកបន្ទន់សាច់ក្រណាត់ ព្រោះថាវាអាចនឹងប្រតិកម្មជាមួយស្បែករបស់អ្នកបាន។

៣.បញ្ហាទឹក
ការងូតទឹកក្ដៅពេកអាចធ្វើឲ្យរន្ធញើសរបស់អ្នកបើកធំ ដែលងាយចម្លងមេរោគទៅលើស្បែករបស់អ្នកបាន។

៤.ស្បៃដុសខ្លួន
ជាការពិតណាស់ឧបករណ៍ដុសមានពេលខ្លះអាចជាភ្នាក់ងារចម្លងមេរោគ ពីព្រោះថាអ្នកមិនបានសម្អាតឧបករណ៍បានត្រឹមត្រូវល្អ។

៥.សាប៊ូដុសខ្លួន
ចំពោះសាប៊ូដុសខ្លួនអ្នកគួរតែជ្រើសរើសប្រភេទណា ដែលមានក្លិនក្រអូបតិចតួច និងជួយកម្ចាត់បាក់តេរីបាន៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ