‎អត្ថប្រយោជន៍របស់ខ្ទឹមសក្នុងការកំចាត់សត្វល្អិតលើដំណាំ‬

1604

មើមខ្ទឹមមានផ្ទុកសមាសភាព ដែលមានក្លិនឆួលឈ្មោះ Diallyl disulphide and Diallyl trysulphide ដែលអាចបង្អាក់សកម្មភាពជីវសាស្រ្តរបស់សត្វល្អិត។

* វិធីផ្សំ និងប្រើប្រាស់

បុកឬ ចិញ្រ្ចាំមើមខ្ទឹមសចំនួន ៨៥ក្រាម

ចាក់ខ្ទឹមខាងលើចូលក្នុងប្រេងឆា (ប្រេងការ៉ូសែន ឬប្រេងរុក្ខជាតិចំណុះ៥០មីលីលីត្រ)

រក្សាល្បាយខាងលើ ទុករយៈពេល២៤ម៉ោង

ចាក់ទឹកចំណុះ ៩៥០មីលីលីត្រ និងល្បាយសាប៊ូម្សៅ ៥០មីលីលីត្រ ចូលកូរល្បាយរួចរក្សាថ្នាំពុលក្នុងដប

យកថ្នាំខាងលើលាយជាមួយទឹកក្នុងកំរិតទឹកថ្នាំ១ភាគ លាយជាមួយទឹក១៩ភាគ

កូរឲ្យសព្វមុនពេលបាញ់ទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិតនៅពេលព្រឹក ។

ប្រសិទ្ធភាពលើសត្វល្អិតៈ ចៃ ដង្កូវរុយ ស្រឹង ដង្កូវស៊ីញ៉េ ដង្កូវស៊ីស្លឹកស្ពៃ អណ្តើកមាស..។

 

* វិធីម្យ៉ាងទៀតគឺ៖

– ដំណាំឆ្លាស់ ដាំដំណាំដែលមានផ្កា ឬក្លិននៅចន្លោះដំណាំគោល (ឧៈ ដាំដើមខ្ទឹមនៅចន្លោះស្ពៃក្តោប ឬខាត់ណា) ដើម្បីបណ្តេញសត្វចង្រៃ។

 

ប្រើកំបោរស បាចលើផ្ទៃដីមុនពេលដាំជាដើម។

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here