១០ចំនុចធ្វើអោយបបូរមាត់អ្នកពណ៍ស៊ីជម្ពូ!

734

-មានមូលហេតុជាច្រើនដែលបណ្តាលអោយបបូរមាត់ពណ៌ស្រអាប់ដូចជា ជីវិតមមាញឹកពេកកង្វះការថែទាំសុខភាព និងសម្រស់ការផ្លាស់ប្តូរអាកាសធាតុជំងឺការប្រើថ្នាំជក់ ការជក់បារីប្រើប្រាស់ផលិតផលសម្រស់ដូចជាក្រែមដែលគ្មានគុណភាពមិនជូតក្រែមចេញពីមាត់នាពេលយប់កង្វះឈាមក្នុងបបូរមាត់ ស្ត្រេសពេក ត្រូវពន្លឺព្រះអាទិត្យយូរពេកជាដើម។១-ដុសបបូរមាត់អ្នកស្រាលៗ ជាមួយច្រាសដុសធ្មេញបន្ទាប់ពីដុសធ្មេញរួច រៀងរាល់យប់។ ធ្វើយ៉ាងនេះអាចជួយកំចាត់ចេញនូវស្រទាប់ស្បែកដែលស្ងួត និងប្រេះបាន។២-អ្នកត្រូវម៉ាស្សាបបូរមាត់ជារៀងរាល់ថ្ងៃដោយលាយទឹកក្រូចឆ្មាជាមួយប្រេងអាល់ម៉ុន រួចយកមកម៉ាស្សាលើបបូរមាត់ជារៀងរាល់យប់មុនចូលគេង។ សូលុយស្យុងនេះជួយផ្តល់ជាតិសំនើមដល់បបូរមាត់ ហើយអ្នកនឹងចាប់ផ្តើមចាប់អារម្មណ៏ថាភាពស្រអាប់នឹងត្រូវបានបំបាត់បន្តិចម្តង។៣-ត្រូវជូតសំអាតគ្រឿងសំអាង សំខាន់ក្រែម ចេញពីមាត់មុនពេលចូលគេង។ ដើម្បីជូតសំអាត អ្នកអាចប្រើសំឡីត្បារត្រចៀក ដាក់ប្រេងអូលីវបន្តិច ហើយជូតសំអាតលើបបូរមាត់។

៤-ត្រដុសបបូរមាត់ជាមួយនឹងស្ករស ដើម្បីខាត់ស្បែកបបូរមាត់ជំរុះស្បែកចាស់ៗចោល អោយមានពណ៌ក្រហមស៊ីជំពូរស្រស់ធម្មជាតិ។

៥-ប្រើក្រែមលាបកុំអោយប្រេះមាត់។ ក្រែមប្រភេទនេះគ្មានពណ៌ឡើយ ហើយវាមានតួនាទីផ្តល់សំនើមដល់បបូរមាត់ក្នុងរយៈពេលយូរ។៦-គ្រាប់ផ្លែទទឹម ក៏អាចជួយបន្ថយភាពស្រអាប់បបូរមាត់បានដែរ ហើយធ្វើអោយមាត់ពណ៌ស្រស់ស្អាត។ យកគ្រាប់ទទឹម ច្របាច់ជាមួយនឹងគ្រីមទឹកដោះគោ ហើយលាបលើមាត់។ អ្នកអាចប្រើវិធីនេះដោយពុំចាំបាច់បារម្ភពីភាពប៉ះពាល់ឡើយ។

៧-ចិតត្រសក់យកមួយចំនិតស្តើង ហើយបិទលើបបូរមាត់រៀងរាល់ពេលដែលអ្នកទំនេរ។ ទឹកត្រសក់ជួយអោយមានភាពស្រស់ស្រាយ នឹងភ្លឺរលោងលើបបូរមាត់។

៨-ស្រទាប់ផ្កាកូឡាប លាយជាមួយទឹកដោះគោ និងទឹកឃ្មុំ ២ ទៅ៣ដំណក់ ជួយបន្ថែមភាពក្រហមស្រទុំដល់បបូរមាត់អ្នកបាន។

៩-ជ្រលក់សំឡីត្បារត្រចៀក នឹងទឹកការ៉ុត ហើយជូតថើរៗលើបបូរមាត់។ វិធីនេះអ្នកអាចជួយបន្ថែមពណ៌ ដល់បបូរមាត់ និងជួយផ្តល់ជាតិសំនើមទៀតផង។១០-លើកក្រោយពេលអ្នកបរិភោគផ្លែក្រូច អ្នកគួរទុកសំបកក្រូចខ្លះ ព្រោះវាមានប្រយោជន៏ក្នុងការព្យាបាលមាត់ស្រអាប់បាន។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here