ឱសថបុរាណខ្មែរធម្មជាតិព្យាបាលទាស់គ្រប់មុខ

1033

ព្យាបាល៖ ទាស់គ្រប់មុខ

Image may contain: one or more people, people sitting and indoorគ្រឿងផ្សំ៖ ស្រងែបឹង យកឫសនិងដើម ឫសក្រខុបឈ្មោល (យកច្រើន) និងទឹកមួយឆ្នាំង។

Image may contain: plant, sky, grass, tree, outdoor and nature

Image may contain: plant, flower, nature, outdoor and food

Image may contain: tree, plant, sky, outdoor and nature

វិធីធ្វើ និងប្រើប្រាស់៖ យកស្រងែបឹងទាំងឫស និងដើម ព្រមទាំងឫសក្រខុបឈ្មោល (លាងឲ្យជ្រះដីទាំងពីរមុខ) រួចហើយយកមកស្ងោរឲ្យពុះ រួចទុកឲ្យនៅក្ដៅឧណ្ហៗ ហើយផឹកយ៉ាងតិចបីដងក្នុងមួយថ្ងៃ។

Image may contain: drink**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

តើស្រូវនិងស្រងែ ខុសគ្នា យ៉ាងដូចម្តេចខ្លះ?
១- ស្រូវ ៖ សំបុរលឿង សំបកស្តើង គ្មានព្រុយទេ មានគ្រាប់ធំ ហើយស្រិតឆាប់បានអង្ករបរិភោគ ស្រិតមួយត្បាល់ ប្រហែលមួយម៉ោង បានអង្ករ បីកំប៉ុង។ ពេលស្រូវទុំ គួរស្រូវអោនចុះ ជានិច្ច វៀរលែងតែស្រូវស្កក គ្រាប់ពុំមានសាច់។ ដើមស្រូវមានភាពទន់រលោង ឬសខ្លី ស្រួលដកស្ទូង ឬ ច្រូត។

Image may contain: plant, sky, grass, outdoor and nature២- ស្រងែ ៖ សំបុរក្រហមព្រឿង គ្រាប់ស្រូវមានព្រុយក្រហម មានសំបកក្រាស់ គ្រាប់ស្រូវតូចៗ ស្រិតមួយត្បាល់បួនម៉ោង បានអង្ករមួយកំប៉ុង ព្រោះព្រុយរឹងណាស់ សូម្បីស្រូវទុំ បបោយបានហើយ យកទៅលីងបុក ក៏មិនងាយបែកសំបកងាយៗទេ ទាល់តែកម្លាំងដៃធ្ងន់ ដូចជាការប្រើត្បាល់កាប់ ជាដើមទើបឆាប់ អាចរលាត់សំបកចេញ។ ពេលស្រងែទុំគួរស្រងែអែនទៅខាង តែមិនអោនចុះទេ មិនថាពេលមានខ្យល់ ឬក៏ឥតខ្យល់។ ទងស្រងែរឹង គុម្ពក្រាស់ ស្លឹកធំ រាងកន្ធារា ឫសខ្ញាំដី ពិបាកដកណាស់ មិនដូចស្រូវទេ។ ផ្លែស្រងែមានរោមរឹងណាស់ បើទាក់នឹងអាវ ផ្លែអាចវារទៅមុខដូចដង្កូវវារលើអាវដូច្នោះដែរ។ នៅពេលស្រងែទុំវិញ គឺជ្រុះគ្រាប់ពីទងងាយណាស់ មិនជាប់ទងដូចស្រូវទេ។

Image may contain: grass, sky, plant, cloud, outdoor and natureក្នុងរូបទី១នេះគឺស្រូវ ស្ងួនថង ជាស្រូវខ្សាយ តែមានរសជាតិទន់ ដូចស្រូវដំណើប មានក្លិនក្រអូបល្អ ដូចផ្កាយីហុប មានគ្រាប់ធំ ប៉ុន្តែ សំបូរកណ្តុរ និង សត្វស៊ីណាស់។ អ្នកស្រែមិនសូវដាំទេ ព្រោះពិបាកថែផង ហើយពេលបានផល ដាំបាយមិនសូវឡើងដូចអង្ករខ្សាយបាយរឹងឡើយ។

Image may contain: plant, flower, nature and outdoorនៅសម័យ ១៩៧៥-៧៩ ខ្ញុំធ្លាប់ចុះបបោយស្រងែ នៅពេលអង្គការលើ បង្អត់បាយអាហារ ពុំមានអ្វីបរិភោគ។ បន្ទាប់ពីបបោយបានមក ក៏យកទៅលីង ហើយបុក ទាល់តែពងបែង បាតដៃ រាប់ម៉ោង ទំរាំបានអង្ករមួយកំប៉ុង។ មួយថ្ងៃ បបោយលីងបុក បានមួយកំប៉ុងអាហារ ចាត់ទុកស្មើនឹង្ការងារធ្វើការបាន កម្រៃជាមាស ១០០ដំឡឹង។
ព័ត៌មានខាងលើ ជាការពិសោធន៍ក្នុងជីវិតផ្ទាល់ ជាអ្នកស្រែ!!

អ្នកស្រី កែវ ច័ន្ទបូរណ៍

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here