ឱសថធម្មជាតិព្យាបាលស្ត្រីសរសៃខ្ចី ឫសដូងវិល ស្បូនលាន់

529

ព្យបាល៖ ស្ត្រីសរសៃខ្ចី ឫសដូងវិល ស្បូនលាន់

ឈ្មោះរុក្ខជាតិ៖ ដៃរហាត់


វិធីធ្វើ និងប្រើប្រាស់៖
-រុក្ខជាតិទាំងមូលហាលឱ្យស្ងួត
-ប្រើកម្រិត 50 ក្រាមក្នុង ដាំទឹកផឹកសម្រាប់មួយថ្ងៃ។


-ក្រៅពីនេះគេអាចប្រើឫស ជាថ្នាំបំពោក និងព្យាបាលឈឺពោះ
-ស្លឹកជាថ្នាំបំពោក និងបំបាត់ជាំ។
លក្ខណៈរុក្ខជាតិ
-ចុល្លព្រឹក្សខ្នាតតូច មានកំពស់ពី1-3ម មែកមានអុចៗ


-ស្លឹក ស មាសមានកូនស្លឹក 3 ដុះឆ្លាស់ទងគ្នា កូនស្លឹកនីមួយៗមានរាងដូចជាផ្លែលំពែង
-ស្លឹកកណ្តាលធំវែងជាងស្លឹកសងខាង។ ស្លឹកមានធ្មេញរណារាក់ៗ ចាប់ពីពាក់កណ្តាលស្លឹកទៅចុងស្លឹកមានប្រវែងពី5-12ស.ម។


-ផ្កា កញ្ចុំផ្កាចេញពីប្រគាបស្លឹក មានពណ៌បៃ តងខ្ចីល្អិតៗ ពេលរីកមានពណ៌ស មានលក្ខណៈជាកួរវែង
-ផ្លែ ពេលខ្ចីមានពណ៌បៃតង ពេលទុំមានពណ៌ លឿង ទទឹកផ្លែប្រវែង4-5មម


-ដុះដោយខ្លួនឯងនៅគ្រប់តំបន់ ដែលមានពន្លឺគ្រប់គ្រាន់ គេប្រមូលផលបាន គ្រប់រដូវ ពិសេសគឺរាំងគ្មានភ្លៀង។
រសជាតិៈ មានរសជាតិសាប លាយចត់តិចៗ។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here