ឱសថធម្មជាតិព្យាបាលរោគពោះវៀន ឈឺពោះបរិវេន វៀនធំ បន្ទន់លាមក អាហារមិនរលាយ តឹងពោះ ច្រាលពោះ

820

ព្យាបាលជំងឺ៖ ​ រោគពោះវៀន ឈឺពោះបរិវេនពោះវៀនធំ បន្ទន់លាមក អាហារមិនរលាយ តឹងពោះ ច្រាលពោះ

ប្រភេទរុក្ខជាតិ៖ ភ្ងាយ៉ា-មោក្ស

វិធីធ្វើ និងវិធីប្រើប្រាស់៖

​-ផ្លែស្ងួតៈ អាហារមិនរលាយ តឹងពោះ ច្រាលពោះ

-ឫសៈ ​រោគពោះវៀន ឈឺពោះបរិវេនវៀនធំ បន្ទន់លាមក

-ប្រើស្ងួត កម្រិតពី ១០-២០ក្រាម យកមកដាំផឹក ក្នុង១ថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

អត្ថបទទាក់ទង៖ អាការៈ ៥ យ៉ាងនេះ បញ្ជាក់ថា មាន​ជំងឺ​មហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀនធំ​ហើយ​

ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀន​ធំ ច្រើន​តែ​មិន​បង្ហាញ​នូវ​រោគសញ្ញា គួរ​ឲ្យ​កត់សម្គាល់អ្វី​ឡើយ ក្នុង​ដំណាក់កាល​ដំបូង​ ប៉ុន្តែ បើសិនជា​យើង​អាច​រក​ឃើញ​វា​ទាន់ពេលវេលា វា​អាច​នឹង​ព្យាបាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ជាមួយនឹង​ថ្នាំ​គីមី និង​បាញ់​កាំរស្មី​។ ការ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​មហារីក​ទៀងទាត់ មាន​ប្រយោជន៍​ណាស់​ចំពោះ​រឿងនេះ​។ ខាងក្រោម​នេះ គឺជា​អាការៈ​មួយចំនួន ដែល​អ្នក​គួរតែ​កត់សម្គាល់ អំពី​ជំងឺ​មហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀន​ធំ​។​

១.​បន្ទោរ​បង់​មិន​ទៀងទាត់​
​សញ្ញា​សំខាន់​មួយ នៃ​ជំងឺមហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀន​ធំ គឺ​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​បន្ទោ​របង់​។ បើសិនជា​អ្នក​ទល់លាមក ឬ​រាករូស​ជាប់ ឬ​ឈឺចាប់​បែបរ​មួល​ក្នុង​ពោះ​ផ្នែក​ខាងក្រោម ឬ​ហូរឈាម​តាម​រន្ធ​គូថ នោះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​មើល​មូលហេតុ​របស់​វា​។



២.ឈាម​ក្នុង​លាមក​
​ការ​ដែល​មាន​ស្នាម​ឈាម​ពណ៌​ចាស់ ឬ​មាន​ឈាម​លើ​លាមក អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​ប្រភេទ​នេះ​ហើយ​។ ថ្វីបើ វា​គឺជា​សញ្ញា​ញឹកញាប់​មួយ របស់​ជំងឺ​ឬ​ស​ដូង​បាត ឬ​មហារីក​ផ្សេងៗ​ទៀត​ដូចជា មហារីក​ក្រពេះ​ក៏ដោយ ក៏​ការ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ខាង​ក្រពះ​ពោះវៀន និង​ធ្វើតេស្ត​រក​ជំងឺ​នេះ ប្រហែលជា​អាច​ជួយ​អ្នក ស្រាយ​ចម្ងល់​បានដែរ​។


៣.មិន​ស្រួល​ក្នុង​ពោះ​
​បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា មិន​មាន​ផា​សុកភាព និង​ណែនៗ​ក្នុង​ពោះ ដោយ​មិន​បាន​ញ៉ាំ​អាហារ ឬ​ញ៉ាំ​អាហារ​បាន​តែ​ពីរ​បី​មាត់ បែរ​ជា​ណែន​ក្នុង​ពោះ​ដែរនោះ វា​អាច​ជា​សញ្ញា​មួយ នៃ​ជំងឺមហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀនធំ​ដែរ​។ សូម​កុំ​គិត​ថា ការ​ឈឺពោះ និង​មិន​ស្រួល​ក្នុង​ពោះ​បែបនេះ​ជា​សញ្ញា​ថា ក្រពះ​ខ្សោយ​អី បើសិន​ជា​អ្នក​មាន អាការៈ​នេះ​យូរ​ណាស់​ហើយ​។



៤.មិន​អាច​បន្ទោរ​បង់អស់​
​អាការៈ​មួយ​ផ្សេងទៀត នៃ​ជំងឺមហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀន​ធំ គឺ​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា អ្នក​មិន​អាច​បន្ទោ​របង់​លាមក ឲ្យអស់​ទាំងស្រុង​។ ខណៈពេល​ដែល​មនុស្ស​ភាគច្រើន​ជឿថា វា​ជា​សញ្ញា​មួយ​នៃ​ក្រពះ​ខ្សោយ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​មើល​មូលហេតុ​របស់​វា​ទៅ​។


៥.អស់កម្លាំង​
​ការ​ដែល​មាន​អារម្មណ៍​អស់កម្លាំង និង​ស្លេកស្លាំង​ជាប់ អាច​ជា​សញ្ញា​មួយ របស់​ជំងឺមហារីក​ពោះវៀន​ធំ និង​ចុង​ពោះវៀនធំ​ដែរ​។ នេះ​ដោយសារ​តែ កោសិកា​មហារីក ជា​អ្នក​ទាញ​យក​ថាមពល ដែល​អ្នក​ត្រូវ​ប្រើ​ទៅ​ចិញ្ចឹម​ខ្លួន​វា ហេតុដូច្នេះ​ហើយ ទើប​ធ្វើឲ្យ​អ្នកអ​ស់​កម្លាំង​។ បើសិនជា​មាន​អា​ការៈបន្ថែម​ដូចជា មិន​ស្រួល​ក្នុង​ពោះ ឬ​បន្ទោ​របង់​មិន​ទៀងទាត់​ទៀត​នោះ គួរតែ​ដល់ពេល ពិគ្រោះ​ជាមួយ​ពេទ្យ​ហើយ​។

​ប្រភព​៖  health.com.kh

អត្ថបទទាក់ទង៖ មនុស្ស៥ប្រភេទ ប្រឈមនឹងជំងឺមហារីកពោះវៀនធំខ្លាំងបំផុត

១.រលាក ឬដំបៅពោះវៀន
ជំងឺរលាក ឬដំបៅពោះវៀន គឺជាកត្តាមួយដែលនាំឲ្យមានហានិភ័យនៃជំងឺមហារីកពោះវៀនធំ ប្រសិនបើអាការជំងឺនៅអូសបន្លាយយូរពេក។ អ្នកជំងឺទាំងនេះត្រូវអ្នកជំនាញលើសទឹកចិត្តឲ្យយកចិត្តទុកដាក់ចំពោះការព្យាបាល ក៏ដូចជាពិនិត្យតាមដានជំងឺ ឲ្យទៀងទាត់។

២.ប្រវត្តិគ្រួសារកើតជំងឺមហារីកពោះវៀនធំ
អ្នកដែលកើតក្នុងត្រកូលដែលមានជំងឺមហារីកពោះវៀនធំ ទៅថ្ងៃអនាគត់ត្រូវប្រឈមនឹងជំងឺនេះខ្ពស់ជាងអ្នកដទៃទៀត។ វិធីល្អ មានតែការពិនិត្យសុខភាពឲ្យបានទៀងទាត់ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។

៣.អ្នកដែលចូលចិត្តទទួលទានសាច់ក្រហម អាហារសម្បូរខ្លាញ់ និងសាច់អាំង
សាច់ក្រហម សាច់កែច្នៃ ត្រូវបានចុះក្នុងបញ្ជីអាហារដែលបង្កឲ្យកើតជំងឺមហារីក។ ដូច្នេះអ្នកត្រូវចេះកំណត់ការទទួលទានសាច់ក្រហម ឬប្តូរមកញ៉ាំត្រី មាន់ ឬសត្វស្លាបផ្សេងៗជំនួសវិញ។

លើសពីនេះ ពពួកអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ សាច់អាំងនៅលើភ្លើងដែលមានសីតុណ្ហភាពខ្ពស់ ក៏ជាដើមហេតុដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកផងដែរ។

៤.ភាពធាត់លើសទម្ងន់
ការលើសទម្ងន់ ឬធាត់ មិនត្រឹមតែបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងរន្ធគូថនោះទេ ប៉ុន្តែវាក៏ជាកត្តាដែលនាំឲ្យកើតមានហានិភ័យនៃជំងឺមហារីកផ្សេងៗទៀតដែរ។ ដូច្នេះ អ្នកគួរតែព្យាយាមរក្សាទម្ងន់ឲ្យមានតុល្យភាព តាមរយ:ការធ្វើលំហាត់ប្រាណ និងជៀសវាងអាហារដែលសម្បូរជាតិខ្លាញ់។
ក្រៅពីការលើសទម្ងន់ ទម្លាប់ជក់បារី និងផឹកស្រាក៏មានហានិភ័យខ្ពស់នៃជំងឺមហារីកពោះវៀនធំ ដូចគ្នាដែរ។

 

៥.មនុស្សដែលមានអាយុចាប់ពី ៤០ឆ្នាំ
តាមស្ថិតិបានបង្ហាញថា មនុស្សភាគច្រើនដែលកើតជំងឺមហារីកពោះវៀនធំ និងរន្ធគូថ គឺមានអាយុលើស ៤០ឆ្នាំ។ ដូច្នេះហើយ គ្រូពេទ្យបានណែនាំឲ្យមនុស្សដែលមានវ័យនេះ ធ្វើការពិនិត្យយ៉ាងហោចណាស់ម្តង ក្នុងមួយឆ្នាំ ដើម្បីរកមើលជំងឺ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា។

ទោះជាយ៉ាងណា មនុស្សដែលមានវ័យ ៤០ឆ្នាំ ប្រឈមនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំ ទាបជាងមនុស្សដូចខាងលើ។ ចំពោះការកើតជំងឺនេះដែរ អាចព្យាបាលឲ្យជាសះស្បើយរហូតដល់ ៩៩ភាគរយ ប្រសិនបើអ្នករកឃើញសញ្ញាដំបូងរបស់វា៕

ដកស្រង់ពី៖ soha

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here