ឱសថធម្មជាតិព្យាបាលរលាកតំរងនោមខ្លាំង រលាកថង់ទឹកប្រមាត់

1611

ជំងឺរលាកតម្រងនោមជាអ្វី?

សមាសភាគ​សំខាន់​នៃប្រព័ន្ធ​តម្រងនោម ​គឺ​មាន តម្រង​នោម បង្ហូរ​នោម ប្លោកនោម និងបង្ហួរ​នោម​។ ប្រសិនបើ​មាន​ផ្នែក​ណាមួយនៃ​ប្រព័ន្ធ​តម្រង​នោម មានកា​រលាកហើយ វា​នឹង​អាច​ជា​ទូទៅនឹង​មាន​ការ​រលាក​ដល់​ផ្លូវ​បង្ហួរនោម​ផ្សេងទៀត​។ ពេល​តម្រងនោម​មួយ បាន​ក្លាយទៅជា​រលាក សម្រាប់​វេជ្ជសាស្ត្រ​អាច​សំដៅ​ទៅលើ pyelonephritis ។ ដូច្នេះ ការឆ្លង​មេរោគ​ទៅលើ​តម្រងនោម គឺជា​ប្រភេទ​មួយ​ក្នុងចំណោម ប្រភេទ​ជាច្រើន​នៃ ការឆ្លង​មេរោគ ទៅលើ​ប្រព័ន្ធ​តំរង​នោម​។ ការ​រលាក​ទាំងនោះ​អាច​រួមមាន​៖

-​ការ​រលាក​ប្លោកនោម​ស្រួចស្រាវ (​មាន​ការឆ្លង​មេរោគ ទៅលើ​ប្លោកនោម )
​-ការ​រលាក​ប្លោកនោម ជា​ញឹកញាប់​
-​ការ​រលាក​ក្រពេញប្រូ​ស្តាត


-​ការបង្ក​រោគ​ទៅលើ​តម្រងនោម ( pyelonephritis )
-​ការ​រលាក​បង្ហួរនោម​
-​ចំណាត់​ថ្នាក់​ទូទៅ​បន្ថែមទៀត នៃ​ការឆ្លង​មេរោគ ទៅលើ​ប្រព័ន្ធ​តំរង​នោម អាច​មាន​ដូចខាងក្រោម​នេះ​៖

ការឆ្លង​មេរោគ ទៅលើ​បំពង់​បង្ហួរ​ទឹកនោម​ផ្នែក​ខាងក្រោម អាច​មាន​ការពាក់ព័ន្ធ​នឹង បង្ហួរ​នោម ប្លោកនោម និង ចំពោះ​បុរស​គឺ​អាច​ជា ក្រ​ពេញ ប្រូ​ស្តាត​។​
​ជំងឺ​រលាក​ទៅ​លើ​ផ្លូវ ខាងលើ គឺ​សំដៅ​ទៅលើ ការឆ្លង​មេរោគ​នៃ​តម្រងនោម។

ជំងឺ​រលាក​ថង់ទឹកប្រមាត់​ស្រួចស្រាវ​ជាអ្វី?

ជំងឺ​រលាក​ថង់ទឹកប្រមាត់​ស្រួចស្រាវ​ គឺជា​ការ​រលាក​ភ្លាមៗ និង​ធ្វើអោយ​ឈឺ​ក្នុង​ពោះ​ធ្ងន់ធ្ងរ​។ ៩០%​នៃ​ករណីរ ជំងឺ​នេះ​បណ្តាលមកពី​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​តែម្តង​។ អ្វី​ដែល​កម្រ​នោះ​គឺថា ដុំ​សាច់​ក្នុង​ថង់ទឹកប្រមាត់​ក៏​ប្រហែលជា​ធ្វើអោយ​រលាក​ដល់​ថង់ទឹកប្រមាត់​បានដែរ​។​

​ជំងឺ​រលាក​ថង់ទឹកប្រមាត់​ធ្វើអោយ​លំហូរ​ទឹកប្រមាត់​ស្ទះ​ក្នុង​ថង់ទឹកប្រមាត់​នោះ​។ ការកើនឡើង​នៃ​ចំនួន​ទឹកប្រមាត់​ធ្វើអោយ​ថង់ទឹកប្រមាត់​រលាក និង​ឡើង​សម្ពាធ​បាន​។ ហេតុនេះហើយ​ទើប​ធ្វើអោយ​មាន​ការបង្ក​រោគ​ដោយ​បាក់តេរី និង​ធ្លាយ​សរីរាង្គ​នេះ​បាន​។​

នេះជារុក្ខជាតិឱសថធម្មជាតិសម្រាប់ព្យាបាលរលាកតំរងនោមខ្លាំង និងរលាកថង់ទឹកប្រមាត់! សូមជួយចែករំលែកផង

-ព្យាបាល៖ រលាកតំរងនោមខ្លាំង និងរលាកថង់ទឹកប្រមាត់

-ឈ្មោះរុក្ខជាតិ ៖ ស្មៅត្រឡប់ពពក

-កន្លែងដាំដុះ៖ ជាប្រភេទអាស៊ីខាងត្បូង ដុះលក្ខណះធម្មជាតិនៅលើដីខ្ពស់ តំបន់ភ្នំឃើញ មាននៅ តំបន់មានពន្លឺព្រះអាទិត្យលើដី ដែលមានដីលាយខ្សាច់។ ប្រមូលដល់ រដូវក្តៅ ប្រើស្រស់ ឬហាលឲ្យស្ងួតទុកប្រើ ។

-ផ្នែកប្រើប្រាស់៖ ទាំងឫស និងដើមទាំងមូល ។

-សមាសធាតុគីមី៖ ដើមទាំងមូលមានក្លិនរបស់គូម៉ារីន

វិធីធ្វើ និងប្រើប្រាស់៖

-ហាលឱ្យស្ងួត

-ប្រើ ៦០ក្រាម រំងាស់យកទឹកផឹកដូចតែ ព្យាបាលរយៈពេលមួយខែ ។

*បម្រាម ៖ ស្រ្តីមានផ្ទៃពោះហាមប្រើ ។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here