ឱសថធម្មជាតិព្យាបាលឃ្លង់ល្ពៅ

2686

ព្យាបាល៖ ឃ្លង់ល្ពៅ

​ជំងឺឃ្លង់​ល្ពៅ​ គឺជា​ជំងឺ​ម្យ៉ាង​ ដែល​ធ្វើ​ឲ្យ​កោសិកា​ស្បែ​ករបស់​លោក​អ្នក​ងាប់​ ហើយ​របក​ចេញពី​ស្បែក​ធម្មជាតិ​របស់​អ្នក​ និង​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​ស​ស្លេក​ ឬ​ក្រហម​។​

មាន​ហេតុផល​ជា​ច្រើន​ ដែល​ជំរុញ​ឲ្យ​មាន​ ជំងឺ​នេះ​ដូច​ជា​ ប្រព័ន្ធ​ភាពស៊ាំ​នៃ​កោសិកា​ ស្បែក​ចុះ​ខ្សោយ​ តំណរ​ពូជ​ ការ​ឆ្លង​មេរោគ​ ផ្សិត​ដូច​ជា​ការ​កើត​ភ្លឺ​ ជំងឺ​ស្បែក​នានា​ កង្វះ​វីតាមីន​បេ​12​ និង​ ការ​ស្ថិត​នៅ​ ក្រោម​កាំរស្មីព្រះអាទិត្យ​។​

រុក្ខជាតិ៖
-ស្លឹកដើមដង្កៀបក្ដាម


-ក្រូចឆ្មារ។


វិធីធ្វើ៖
-កិនយកទឹកដង្កៀបក្តាម ១ ស្លាបព្រាកាហ្វេ រួចយកទៅលាយនឹងទឹកក្រូចឆ្មារ ៥ គ្រាប់


វិធីប្រើប្រាស់៖
– លាបនៅលើកន្លែងមានបញ្ហា
-ទុកចោល ២០ នាទី សឹមលាងទឹកចេញ
-លាបរាល់ថ្ងៃរហូតបាត់ស្នាម។


*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អត្ថបទបន្ថែម៖ ដង្កៀបក្តាមជួយព្យាបាលក្អក​ ហើមសួត ជួយឲ្យមានរដូវទៀង ឈឺសន្លាក់ដៃជើង ឫសដូងបាត ជាថ្នាំប៉ូវទៀតផង! ចែកគ្នាដឹងផង!

-អត្ថបទដោយ៖ អ៊ាង សុផល្លែត

*ផ្នែកប្រប្រាស់៖ សំបកដើម ស្លឹក ផ្កា ផ្លែ។

*ការព្យាបាល៖

– ផ្លែ៖ ហូបមានរសជាតិជូរអែម ជួយព្យាបាល ក្អក ហើមសួត

– ផ្កា៖ ព្យាបាលជំងឺឈឺសន្លាក់ដៃជើង ដោយហូបស្រស់

– សំបកដើម៖ ព្យាបាលរាគ ជាថ្នាំផ្សះ និងជាថ្នាំប៉ូវ ហាលស្ងួត៣០ក្រាមដាំទឹក១លីត្រ

– មែកខ្ចី៖ យកស្រស់ដាំទឹកជួយឲ្យស្ត្រីមានរដូវទៀង

– ស្លឹក៖ ស្រស់បុកយកមកបិតព្យាបាលឈឺក្បាល

– ជួយព្យាបាលឫសដូងបាត៖ យកសំបកដើមហាលស្ងួត ៣០ក្រាម សំបកពង្រ៣០ក្រាម និងដើមប៉ប្រក១៥ក្រាម ដាំទឹក១លីត្រហូប។

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ឯកសារយោង៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជៈសាស្ត្របូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here