អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា! ស្លឹក ផ្កា និងមើមព្រលិត ជាឱសថព្យាបាលជំងឺទាំងនេះយ៉ាងមានប្រសិទ្ធភាព

473

រុក្ខជាតិ ៖ ព្រលិត។ ព្រលិតជាបន្លែមួយប្រភេទដែលមនុស្សភាគច្រើនតែយកទៅធ្វើជាម្ហូប មិនថាយកទៅស្លរ ធ្វើជាអន្លក់ ឆ្ងាញ់ណាស់ ជាពិសេសសម្លរម្ជូរព្រលិត។ តែអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ព្រលិតក៏មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលជាឱសថព្យាបាលជំងឺមួយចំនួនយ៉ាងមានប្រសិទ្ធភាពផងដែរ។  ខាងក្រោមនេះយើងនឹងបង្ហាញអ្នកការព្យាបាល និងកំរិតប្រើប្រាស់៖

 

ផ្នែកប្រើប្រាស់ ៖ ស្លឹក ផ្កា និងមើម។

កន្លែងដាំដុះ ៖ ព្រលិតដុះនៅក្នុងទឺកស្រះ បឹង ត្រពាំង។

សមាសធាតុគីមី ៖ មើមមានសារធាតុ Gallic acid  និង Tannic acid, nupharin, nuphadine ពិសេស Nympheine.

ការព្យាបាល ៖

– ស្លឹក ជាថ្នាំបញ្ចុះកម្តៅ។

– មើម ប្រើជាថ្នាំបញ្ចុះទឹកនោម និងជាអាហារ។

 

– ផ្កា ដាំផឹកប្រើជាថ្នាំជំនួយបេះដូង ជាថ្នាំបំបាត់ស្រេកទឹក ខ្យល់គ ក្អួត ឃាត់ឈាមខាងក្នុង។

កំរិតប្រើ ៖ ប្រើពី ១០-២០ក្រាម ក្នុងមួយថ្ងៃ។

ចំណាំ ៖ តាមការស្រាវជ្រាវបានឲ្យដឹងថាសារធាតុ Nympheine អាចប្រឆាំងនឹងដុំពក។

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here