#អត្ថប្រយោអត្ថប្រយោជន៍នៃផ្លែកំពីងរាជ្យចំពោះសុខភាព

1246

#អត្ថ​ប្រយោអត្ថ​ប្រយោជន៍នៃផ្លែ​កំពីង​រាជ្យចំពោះ​សុខភាព​

១. ការពារ​ជំងឺមហារីក ៖ យោង​ទៅ​តាម​ការស្រាវជ្រាវបានឲ្យដឹងថាសារជាតិ​ដែល​មាន​នៅក្នុង​ផ្លែ​កំពីងរាជ​ទាំងអស់អាច​កាត់បន្ថយអត្រា​នៃ​ការកើតជំងឺ​ដុះ​ដុំ​សាច់នៅក្នុង​រាងកាយ ។ ខណៈ​ដែល វិទ្យស្ថាន​មហា​រីកជាតិរបស់​ប្រទេស​ថៃបានឲ្យដឹងថាជាតិ​សរសៃដែល​មាន​នៅក្នុង ផ្លែ​កំពីងរាជ អាច​កាត់បន្ថយ​អត្រានៃ​ការកើត​ជំងឺមហារីក​គ្រប់​ប្រភេទបាន​ផង​ដែរ​។​

២. ធ្វើឲ្យ​ធ្មេញ​មាន​សុខភាព​ល្អ ៖  កំពីង​រាជមិន​ត្រឹមតែ​អាច​ការពារ​ជំងឺមហារីកបាន​គ្រប់​ប្រភេទ​ទេប៉ុន្តែ​លោក​អ្នក​គ្រាន់តែ​ទំពារ​កំពីងរាជវា​អាច​ធ្វើឲ្យ​ធ្មេញអ្នក​ភ្លឺ​ស​ស្អាតបាន​មួយកម្រិតលើស​ពី​មុន​ទៅ​ហើយ​។ មិន​តែ​ប៉ុណ្ណោះ​ទេនៅពេល​ដែល​អ្នក​ទំពារ​កំពីងរាជ​នោះវា​ធ្វើឲ្យ​បង្កើ់ននូវ​កម្រិតទឹក​មាត់ដែល​អាច​ជួយ​ការពារ​ជំងឺ​ពុក​ធ្មេញបង្ក​ដោយ​បាក់តេរីបាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

៣. កាត់បន្ថយ​កូ​ឡេ​ស្តូ​រ៉ល ៖ ជាតិ​សរសៃដែល​មាន​នៅក្នុង​ផ្លែ​កំពីង​រាជបាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការកាត់បន្ថយជាតិ​ខ្លាញ់ និង​កាត់បន្ថយកូ​ឡេ​ស្តូ​រ៉លនៅក្នុង​រាងកាយ​អ្នកបាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះផ្លែ​កំពីងរាជគឺជា​ជំរើស​ដ៏​ល្អ​បំផុតសំរាប់​អ្នកមាន​ជាតិ​ខ្លាញ់និងកូ​ឡេ​ស្តូ​រ៉ល ខ្ពស់​នៅក្នុង​រាយ​កាយ​។​

៤. ថែរក្សា​តុល្យភាព​ទម្ងន់ ៖ មាន​បញ្ហា​សុខភាព​ច្រើនណាស់ដែល​បង្ក​ដោយ​ការ​លើស​ទម្ងន់ដូច​ជា​ជំងឺ​សាច់ដុំ​បេះដូង , ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាលនិង ជំងឺលើសឈាម​ជាដើម​។ ដូច្នេះហើយបើ​ចង់​ការពារ​ជំងឺ​ដែល​បង្ក​ដោយ​ការ​លើស​ទម្ងន់​នោះ លោកអ្នក​គួរតែ​ទទួលទាន​ផ្លែ​កំពីង​រាជឲ្យបាន​ញឹកញាប់ពីព្រោះ​វា​សំបូរ​ដោយ​ជាតិ​សរសៃ ដែល​មាន​អត្ថប្រយោជន៍ក្នុង​ការរក្សា​ទំងន់​របស់​អ្នក​។​

៥. អាច​កំចាត់​ជំងឺរាគនិងទល់​លាមក ៖ អ្វី​ដែល​លោកអ្នកនឹកស្មាន​មិន​ដល់​នោះគឺ​ផ្លែ​កំពីងរាជ​អាច​ព្យាបាល​លោកអ្នក​ពី​ជំងឺរាគនិងទល់​លាមកក្នុងពេល​តែមួយ​។ ព្រោះថាជាតិ​សរសៃ នៅក្នុង​ផ្លែ​កំពីងរាជ​បាន​ស្រូប​យក​ជាតិ​ទឹក​នៅ​ពេល​ដែល​អ្នក​រាគនិង​ផ្តល់​ជាតិ​ទឹកនៅ​ពេល​អ្នក​ទល់លាមក​។ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​អាការៈទល់​លាមកនិងរាគ គួរតែ​ទទួល​ទាន​ផ្លែ​កំពីងរាជព្រោះ​វា​អាច​ជា​ថ្នាំព្យាបាល​ជំងឺទាំងពីរ​នេះពី​ថ្នាំ​ធម្មជាតិ​៕​

អត្ថបទ៖ 24khnews.com

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here