អត្ថប្រយោជន៍នឹកស្មានមិនដល់គ្រាន់តែបៀមខ្ទឹមសក្នុងមាត់ ៣០ នាទី

18538

ខ្ទឹម​ស តែងតែ​ជា​ឱសថ​ដ៏​មាន​ប្រយោជន៍​មួយ ហើយ​ក៏​ត្រូវ​បាន​ណែនាំ ដោយ​អ្នកជំនាញ​ជាច្រើន ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន និង​អត្ថប្រយោជន៍ ចំពោះ​សុខភាព​ផ្សេងៗ​ទៀត​ដែរ​។

​ខ្ទឹម​ស មាន​សារធាតុ​សកម្ម​ជាង ៤០០ ប្រភេទ និង​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​ទៀតផង​។ ដូច្នេះ ការ​ញ៉ាំ​ខ្ទឹមស​ជា​ទៀងទាត់ នឹង​ពង្រឹង​ដល់រ​បត់​ឈាម​រត់ បន្ថយ​សម្ពាធ​ឈាម និង​បង្កើន​ជាតិ​ខ្លាញ់​ល្អ​ក្នុង​ឈាម ដើម្បី​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​។ វា​ក៏​ល្អ​មាន​អង់​ទី​អុកស៊ី​ដង់​ច្រើន ដើម្បី​ការពារ​រាងកាយ​ពី​រ៉ាឌីកាល់​សេរី​ផងដែរ​។

​ក្នុងករណី​អ្នក​បៀម​ខ្ទឹមស ក្នុង​មាត់​រយៈពេល ៣០ នាទី ជីវជាតិ​ទាំងអស់​របស់​វា នឹង​ចូល​ទៅក្នុង​ខ្លួន​អ្នក តាមរយៈ​ទឹកមាត់ និង​អាច​លាង​សម្អាត​សរសៃឈាម​បាន​ទៀត​។ ក្រោយ​ពី​បៀម​រួច អ្នក​អាច​លាង​សម្អាត​មាត់ ឬ​ទំពារ​គ្រាប់​កាហ្វេ​មួយ​គ្រាប់ ដើម្បី​បំបាត់​ក្លិន​មាត់អាក្រក់​បាន​។

​អត្ថប្រយោជន៍​ដ៏​មិន​គួរឲ្យ​ជឿ ពី​ការធ្វើ​បែប​នេះ​មានដូចជា លាង​សម្អាត​រាងកាយ ពង្រឹង​ដល់​សុខភាព​តម្រងនោម លាង​សម្អាត​ស្បែក បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ព្យាបាល​ជំងឺ​រលាក​ទងសួត គ្រប់គ្រង​ចំណង់​អាហារ និង​ផ្សេងៗ​ទៀត​៕

**អានអត្ថបទបន្ថែម៖វិធីធ្វើប្រេងស្លឹកគ្រៃ

*គ្រឿងផ្សំ

-ស្លឹកគ្រៃ៥ដុំ

-ទឹក ២ពែង

-ប្រេងអូលីវ ២ពែង

*វិធីធ្វើ

-ហាន់ស្លឹកគ្រៃជាចំណិតៗ

-ដាក់ក្នុងត្បាល់ ហើយបុកឱ្យបែក

-ដាំទឹក២ពែងក្នុងឆ្នាំឱ្យពុះ

-ដាក់ចានគោមលើឆ្នាំងទឹកក្តៅដែលដាំ ប៉ុន្តែកុំឱ្យចានប៉ះទឹកដែលដាំនោះ

-ដាក់ប្រេងអូលីវ ហើយកំដៅចោលមួយសន្ទុះអោយក្តៅ

-ដាក់ស្លឹកគ្រៃចូល ហើយកូរ

-រម្ងាស់រយៈពេល ៦០នាទី

-ត្រងកាកស្លឹកគ្រៃចេញ ហើយចាក់ទឹកដែលបានចូលក្នុងកែវសម្រាប់ប្រើថ្ងៃក្រោយ

អត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

**អានអត្ថបទបន្ថែម៖ វិធីព្យាបាលគ្រិចថ្លោះ ពិសេសកែងជើង

*ជំងឺ

-ប្រេងស្លឹកគ្រៃ និង ប្រេងអូលីវ

*វិធីធ្វើ

– លាយប្រេងស្លឹកគ្រៃ មួយស្លាបព្រាបាយ ជាមួយប្រេងអូលីវ៤ ស្លាបព្រាបាយ

– កូរឱ្យសព្វ

*វិធីប្រើប្រាស់

–  លាបលើកន្លែងគ្រិចថ្លោះ ហើយរឹតឱ្យបាន ២ ទៅ ៣នាទី

–  ធ្វើរបៀបនះ ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ

កំណត់ចំណាំ

– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ប្រភព​៖ សៀវភៅបៃតងសុខភាព

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here