ហេតុអ្វីបានជាបេះដូងដើរញាប់!!

145

បេះដូង​ដើរ​ញាប់​មាន​ន័យ​ថា​ចង្វាក់បេះដូង​លោត​លឿន​ជាង​ធម្មតា​ ។​ បេះដូង​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ​ម្នាក់​ជា​ធម្មតា​លោត​ពី​ ៦០​ ទៅ​ ១០០​ដង​ក្នុង​មួយ​នាទី​នៅ​ពេល​សម្រាក​ ។​ ប្រសិនបើ​ អ្នកមាន​បញ្ហា​បេះដូង​ដើរ​ញាប់​ អត្រា​នៃ​ចង្វាក់បេះដូង​នៅ​ថត​ខាងលើ​ ឬ​ខាងក្រោម​ត្រូវ​បាន​ធ្វើការ​ច្រើន​ជាង​មុន​ ។​ ចង្វាក់បេះដូង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចរន្ត​អ​គិ្គ​ស​នី​ដែល​បាន​បញ្ជូន​ទៅ​តាម​ជាលិកា​បេះដូង​ ។​ បេះដូង​ដើរ​ញាប់​កើតឡើង​នៅ​ពេល​ដែល​ភាព​មិនធម្មតា​នៅ​ក្នុង​បេះដូង​បង្កើត​ចរន្តអគ្គិសនី​លឿន​មួយ​ ។​ ករណី​មួយ​ចំនួន​ បេះដូង​ដើរ​ញាប់​ប្រហែលជា​មិន​បង្ក​ជា​រោគ​សញ្ញា​ ឬ​ផ​លិ​បាក​អ្វី​នោះ​ទេ​ ។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ បេះដូង​ដើរ​ញាប់​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​មានការ​រាំងស្ទះ​ដល់​មុខងារ​ធម្មតា​របស់​បេះដូង​ ប្រឈម​កាន់តែ​ខ្លាំង​ទៅ​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ឬ​បេះដូង​ឈប់​ដើរ​ ឬ​ស្លាប់​ ។​  ការ​ព្យាបាល​ប្រហែលជា​អាច​ជួយ​គ្រប់គ្រង​ចង្វាក់បេះដូង​ដែល​ដើរ​លឿន​ ឬ​ជំងឺ​ផ្សេងៗ​ដែល​ធ្វើ​អោយ​បេះដូង​ដើរ​ញាប់​ដូច្នេះ​ ។​
រោគ​សញ្ញា
នៅ​ពេល​ដែល​ចង្វាក់បេះដូង​របស់​អ្ន​លលោត​លឿន​ពេក​ វា​ប្រហែលជា​មិន​អាច​ច្របាច់​ឈាម​យ៉ាង​មាន​ប្រ​សិ​ទ្ឋ​ភាព​ទៅ​កាន់​កន្លែង​ផ្សេងៗ​នៃ​រាង​កាយ​ សរីរាង្គ​ និង​ជាលិកា​ដែល​ត្រូវការ​អុក​ស៊ី​សែន​ ទេ​។​ វា​អាច​បង្ក​អោយ​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​៖  ​វិលមុខ​   ​ពិបាក​ដកដង្ហើម​    ​ធី​ង​ធោ​ង​  ​ជីពចរ​លោត​ញាប់​​   ​ញ័រ​ដើមទ្រូង​ ​ឈឺ​ដើមទ្រូង​   ​ខ្យល់គ​មនុស្ស​មួយ​ចំនួន​ដែល​មាន​បញ្ហា​បេះដូង​ដើរ​ញាប់​មិនឃើញ​មាន​រោគ​សញ្ញា​អ្វី​ទេ​ ហើយ​ប​ញ្ហ​នេះ​អាច​រក​ឃើញ​តាម​រយៈ​ការ​ពិនិត្យ​ជំងឺ​តែ​មួយ​គត់​ ឬ​តេស្ត​តាមដាន​ចង្វាក់បេះដូង​នោះ​គឺ​ Electrocardiogram​ ។​
ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ មាន​បញ្ហា​មួយ​ចំនួន​អាច​បង្ក​អោយ​ចង្វាក់បេះដូង​ដើរ​លឿន​ និង​រោគ​សញ្ញា​នៃ​បេះដូង​ដើរ​ញាប់​ ។​ វា​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​ដាក់​រោគវិនិច្ឆ័យ​អោយ​សុ​ក្រិត​ និង​ថែទាំ​អោយ​សម​ស្រប​ ។​ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ ឬ​កូន​របស់​អ្នក​ធ្លាប់​មាន​រោគ​សញ្ញា​នៃ​បេះដូង​ដើរ​ញាប់​ ។​ ប្រសិនបើ​អ្នក​ខ្យល់គ​ ពិបាក​ដកដង្ហើម​ ឬ​ឈឺទ្រូង​ជាប់​លើស​ពី​ ២​ ឬ​៣​នាទី​ ចូរ​ស្វែងរក​សេវា​សង្គ្រោះ​បន្ទាន់​ ។
មូលហេតុ
បេះដូង​ដើរ​ញាប់​បង្ក​ឡើង​ដោយ​មាន​អ្វីមួយ​រាំងស្ទះ​ចរន្តអគ្គិសនី​ធម្មតា​ក្នុង​ការ​គ្រប់គ្រង​លើ​ចង្វាក់បេះដូង​ដើម្បី​ច្របាច់​ឈាម​ចេញ​ ។​ មានរឿង​ជា​ច្រើន​ដែល​អាច​បង្ក​ ឬ​ធ្វើ​អោយ​មាន​បញ្ហា​លើ​ប្រព័ន្ធ​ចរន្តអគ្គិសនី​បេះដូង​ ។​ បញ្ហា​ទាំងនោះ​មាន​ដូច​ជា​៖
​​ខូចខាត​ដល់​ជាលិកា​បេះដូង​ដោយសារ​ជំងឺ​បេះដូង​ ​ផ្លូវ​ចរន្តអគ្គិសនី​នៅ​ក្នុង​បេះដូង​មិនធម្មតា​តាំងពី​កំណើត​
មាន​ជំងឺ​ ឬ​បេះដូង​មិនធម្មតា​ពី​កំណើត​ ​សម្ពាធ​ឈាម​ខ្ពស់​  ​ជក់បារី​   ​ក្តៅខ្លួន​ ​ផឹកស្រា​ច្រើន​ពេក​
ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក​   ​ផល​រំខាន​របស់​ថ្នាំ​   ​ញៀន​ថ្នាំ​ដូច​ជា​កូកាអ៊ីន​
​អ​តុល្យភាព​អេ​ឡិច​ត្រុ​ង​ ព្រោះ​សារធាតុ​រ៉ែ​ក្នុង​ឈាមមាន​តួនាទី​ដ៏​សំខាន់​ក្នុង​កា​រប​ង្កើ​ចរន្តអគ្គិសនី​
ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​ខ្លាំង​ពេក​ (Hyperthyroidism)​ ករណី​ខ្លះ​ មូលហេតុ​ពិតប្រាកដ​របស់​បេះដូង​ដើរ​ញាប់​មិន​អាច​កំណត់​បាន​នោះ​ទេ​ ។សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here