ហាត់ប្រាណទៀងទាត់អាចជួយបន្ថយការបាក់ទឹកចិត្តបាន!

63

យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Sun បានឲ្យដឹងថា ការ​ហាត់ប្រាណ និង​ការរស់នៅ​បែប​សកម្ម​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត​បាន​រហូត​ដល់​ពី​រ​ភាគ​បី​ឯណោះ​។ អ្នកស្រាវជ្រាវ​ដែល​បាន​ធ្វើ​ការវាយតម្លៃ​ទៅ​លើ​ការសិក្សា​ចំនួន ៤៩​មក​ពី​ទូទាំង​ពិភពលោក បាន​រកឃើញថា អ្នក​ដែល​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន​បំផុត​ទំនងជា​មិន​សូវ​មាន​បញ្ហា​បាក់​ទឹក​ចិត្តច្រើន​ដូច​អ្នក​ដែល​ធ្វើ​សកម្មភាព​តិចតួច​បំផុត​ឡើយ​។ 

​ព័ត៌មាន​អំពី​មនុស្ស​ច្រើន​ជាង ២៦៦០០០​នាក់ អាយុ​គ្រប់​វ័យ ដោយ​ក្នុង​នោះ​មិន​មាន​នរណា​មាន​ជំងឺ​បាក់​ទឹកចិត្ត​ផង​នោះ ត្រូវបាន​គេ​យក​មក​វាយ​តម្លៃ​។ ពួកគេ​ក៏​ត្រូវបាន​គេ​សួរ​ថា​តើ​ពួកគេ​ថ្មីៗ​នេះ​បាន​ហាត់ប្រាណ​ច្រើន​ប៉ុណ្ណា​ដែរ​ក្នុង​មួយ​សប្តាហ៍ៗ​។ ប​ន្ទាប់មក គេ​ក៏​តាមដាន​សុខភាព​ពួកគេ​ជា​មធ្យម ៧.៤​ឆ្នាំ​ដើម្បី​ចង់ដឹងថា តើ​ពួកគេ​កើត​អា​ការៈបាក់​ទឹកចិត្ត ឬ​មាន​រោគសញ្ញា​បាក់​ទឹកចិត្ត​ឬ​អត់​។ 

​ដោយសារ​តែ​លក្ខណៈ​នៃ​ការស្រាវជ្រាវ យើង​មិន​អាច​និយាយបាន​ថា ការ​ហាត់ប្រាណ​តែមួយ​មុខ​នេះ​គឺជា​ហេតុផល​ដែល​មនុស្ស​យើង​មិន​សូវ​កើត​ជំងឺ​បាក់​ទឹកចិត្ត​ឡើយ​។ កត្តា​ជាប់ទាក់ទង​ផ្សេងៗ​ទៀត​ដូចជា ជំងឺ​រយៈពេល​យូរ ប្រហែល​ជា​ចូលរួម​ក្នុង​រឿង​នេះ​ដែរ​។ វា​មាន​ដែន​កំណត់​ផ្សេងៗ​ទៀត​ចំពោះ​ការសិក្សា ដែល​ធ្វើ​ឲ្យ​លទ្ធផល​នេះ​មិនសូវ​ជា​សុ​ក្រិត​ឡើយ​។ ឧទាហរណ៍ ភាគច្រើន​នៃ​ការសិក្សា​នេះ​គឺ​ផ្អែក​ទៅលើ​ការ​ពិពណ៌នា​ផ្ទាល់ខ្លួន​របស់​បុគ្គល​ចំពោះ​ចំនួន​នៃ​ការ​ហាត់ប្រាណ​ពួកគេ ដែល​រឿង​នេះ​អាច​នឹង​ទៅជា​មិន​ត្រូវ​ត្រូវបាន​៕អត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here