ស្ពៃខៀវជាន្លែដែលងាយដាំ ! សូមមើលពីវិធីដាំខាងក្រោម !!

114

ស្ពៃខៀវឬស្ពៃខ្មៅគឺជាប្រភេទដំណាំបន្លែម៉្យាងដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់ មនុស្សដោយអាចយកវាទៅបរិភោគជាបន្លែ ឬ យកទៅស្ល។ក្រៅពីនេះ គេក៏អាចយកស្ពៃ ខៀវនេះទៅជ្រក់ធ្វើស្ពៃជ្រក់ ធ្វើឱ្យវាក្លាយជា អាហារមួយបែបទៀតសម្រាប់បរិភោគក្នុងជីវ ភាពរស់នៅប្រចាំថ្ងៃ ព្រោះវាមានវិតាមីន ជាច្រើនសម្រាប់ទ្រទ្រង់សុខមាលភាព។

១-ការរៀបចំជី៖ចំពោះដីសម្រាប់ដាំស្ពៃខៀវយើងត្រូវភ្ជួររាស់ ឱ្យរាបស្មើ និងម៉ដ្ឋល្អ រើសស្មៅចេញឱ្យអស់រួច ដាក់ជីទ្រាប់បាត ដូចជា ជីអាចម៍គោ និង ជីលាមកសត្វផ្សេងៗ ។ បន្ទាប់មកយើងកៀដីឱ្យ ស្មើល្អ រួចលើកពូនជារងដើម្បីដាំ ដែលមាន ទទឹងពី១ ទៅ១.២ម៉ែត្រ កំពស់២តឹក បណ្តោយ ទៅតាមទំហំដីដែលយើងមាន និងចន្លោះពីរង មួយទៅមួយ ០.៥ម៉ែត្រ។ ចំពោះដីដាំដុះនេះគឺ យើងមិនដាំមុខបន្លែដដែលៗទេ ព្រោះវាធ្វើឱ្យ ខូចគុណភាពដី និងធ្វើឱ្យបន្លែនោះថយចុះ បរិមាណប្រមូល ជាបន្តបន្ទាប់ផងដែរ។

២-ការដាំដុះ៖ក្នុងការដាំស្ពៃខៀវយើងមិនចាំបាច់យក គ្រាប់មកធ្វើការសាបកូន ហើយយកកូនមកដាំសារជាថ្មីនោះទេគឺយើងព្រួសគ្រាប់យកតែម្តងដោយយកគ្រាប់លាយជាមួយផេះ ហើយសាប ឱ្យបានស្មើល្អ។ក្រោយពីព្រួសគ្រាប់រួចហើយ យើងត្រូវយកចំបើងគ្របពីលើដើម្បីការពារ សត្វល្អិតចង្រៃ និងជំងឺផ្សេងៗ។រួចស្រោចទឹកមួយថ្ងៃ២ដង ព្រឹកម្តង និងល្ងាចម្តង ឬមួយថ្ងៃ ម្តងក៏បានដែរ តែបើធ្វើបែបនេះស្ពៃវាមិនអាចលូតលាស់បានល្អឡើយ។

ក្រោយពីព្រួសគ្រាប់បាន ១សប្តាហ៍ យើងត្រូវដកចំបើងចេញវិញ ហើយ នៅពេលដែលស្ពៃដុះបានរយៈពេលពី ១៥ទៅ ២០ថ្ងៃ គេចាប់ផ្តើមធ្វើការដករំលោះកូនស្ពៃ ខៀវ ដោយទុកតែកូនស្ពៃណាដែលថ្លោសល្អ និង រក្សាចម្ងាយពីដើមមួយទៅដើមមួយទៀត ប្រវែង ១តឹកកន្លះ ទៅ ២តឹក ។

៣ ការថែទាំ៖ក្នុងការថែទាំស្ពៃខៀវ គឺមានការលំបាកខ្លាំងចំពោះការស្រោចទឹក គឺយើងនៅតែបន្តការស្រោច ទឹកមួយថ្ងៃ២ដងដដែលដើម្បីជំនួយដល់ការលូត លាស់របស់វា ហើយការស្រោចទឹកពេលព្រឹក វាជាការល្អបំផុត តែបើយើងគ្មានពេលវេលា គ្រប់គ្រាន់ទេនោះ យើងអាចស្រោច១ថ្ងៃម្តងក៏ បាន គ្រាន់តែការប្រមូលផលរបស់ដំណាំនេះ មានការថយចុះទិន្នផល និងអាចមានការយឺត យាវក្នុងការប្រមូលផលជាងការស្រោចស្រពទឹក គ្រប់គ្រាន់ ។

យើងថែទាំបែបនេះរហូតដល់ស្ពៃធំ ទើបយើងបន្ថយការស្រោចទឹកនៅមួយថ្ងៃម្តង។ បន្ទាប់ពីធ្វើការរំលោះកូនស្ពៃរួចមក យើងចាប់ ផ្តើមធ្វើការដកស្មៅជ្រុំគល់ និងដាក់ជីបំប៉ន បន្ថែមលើដំណាំ ដោយប្រើជីអ៊ុយរ៉េ១ស្លាបព្រា លាយទឹក១ប៉ោត ស្រោចបន្ថែមជួយដល់ការ លូតលាស់។

ចំពោះជីធម្មជាតិលាមកសត្វយើង ដាក់ទ្រាប់បាតរងតែម្តងប៉ុណ្ណោះ។ដំណាំស្ពៃ ដូចនឹងដំណាំមួយចំនួនធំទៀត ដែរ ដែលទទួលការយាយីរបស់ពពួកសត្វល្អិត ដែលមានដូចជា សត្វទៀកគូ ដង្កូវស៊ីត្រួយ ដង្កូវ ស៊ីស្លឹក ដង្កូវយោលទោង..។ ក្រៅពីនេះដំណាំស្ពៃក៏ ប្រឈមនឹងជំងឺមួយចំនួនដែរ ដែលជំងឺលើដំណាំ នេះដែលគាត់ធ្លាប់ជួបប្រទះមានដូចជា ក្រាភ្លើង ក្រហមបណ្តូល និងរបួសត្រួយ។ដូច្នេះចំពោះ វិធានការកម្ចាត់គឺគាត់ឧស្សាហ៍ចុះត្រួតពិនិត្យ ចាប់ដង្កូវ និងដកដើមដែលមានជំងឺចោល។

៤ ការប្រមូលផល៖ការប្រមូលផលធ្វើឡើងខុសៗគ្នាទៅតាម រយៈពេលដាំ និងតម្រូវការលើទីផ្សារ ។ គិតពី ដាំរហូតដល់ប្រមូលផលមានរយៈពេល៣០ ទៅ ៣៥ថ្ងៃ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here