ស្ពៃក្តោបព្យាបាលដំបៅក្រពះ រលាកក្រពះ

1295

រូបមន្តមួយនេះគឺសាមញ្ញបំផុត ហើយត្រូវបានគេអះអាងថាមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលអាការៈរលាកក្រពះ ឬពោះវៀនធំ បញ្ហាទាំងឡាយណាដែលទាក់ទងនឹងអាស៊ីតក្រពះ និងក្រពះមិនកិន។

ក្រៅពីជួយដោះស្រាយបញ្ហារំលាយអាហារ វាក៏សម្បូរទៅដោយវីតាមីនC ដែលធ្វើឱ្យវាផ្តល់ភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ និងបង្កើនការរំលាយអាហារ។

ជារៀងរាល់ព្រឹក ចូរកិនទឹកស្ពៃក្តោបពី ១០០ ទៅ១៥០មីល្លីលីត្រ

ចូរញ៉ាំទឹកមួយប្រភេទនេះនៅពោះទទេ ហើយកុំទាន់ញ៉ាំអ្វីឱ្យសោះនៅរយៈពេលពីរម៉ោងក្រោយ។ ការព្យាបាលនេះត្រូវធ្វើរយៈពេល៤០ថ្ងៃ ហើយនៅពេលបញ្ចប់ហើយ អ្នកនឹងមើលឃើញលទ្ធផលរបស់វាថាអស្ចារ្យប៉ុនណាជាមិនខាន។

បើសិនជាអ្នកមិនចូលចិត្តរស់ជាតិរបស់វាទេ អ្នកក៏អាចលាយអំបិលបន្តិចបន្តួចមុននឹងញ៉ាំក៏បានដែរ។

សូមបញ្ជាក់ថា ស្ពៃក្តោបក៏ប្រហែលជាមានប្រយោជន៍ដល់ឈាម កាត់បន្ថយកូឡេស្តេរ៉ុល បញ្ចុះសម្ពាធឈាម សម្អាតស្បែក និងសម្រកទម្ងន់ទៀតផង៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

អត្ថប្រយោជន៍ស្ពៃក្តោបចំពោះសុខភាព

ស្ពៃក្តោប​គឺជា​ប្រភេទ​បន្លែ​ម្យ៉ាង ដែលមាន​រាង​មូល និង ផ្តុំ​ឡើង​ដោយ​ស្លឹក​ដែលមាន​ជាច្រើន​ស្រទាប់ ។ វា​មាន​បី​ប្រភេទ​សំខាន់ៗ​គឺ ស្ពៃក្តោប​ដែលមាន​ពណ៌ បៃតង​,​ក្រហម និង សលាយ​លឿង​។ ពណ៌​នៃ ស្ពៃក្តោប​បៃតង គឺមាន​ពណ៌​ចាប់ពី បៃតង​ស្រាល រហូតដល់​បៃតងចាស់​ខណៈពេលដែល​ស្ពៃក្តោប ក្រហម មាន​ស្លឹក ដែល​អាចមាន​ពណ៌​ក្រហមជាំឬ ស្វាយជាមួយ នឹង ស​សៃ​ពណ៌​ស​នៅ​ជុំវិញ​វា​។ ស្ពៃ ក្តោប​បៃតង និង ក្រហម​ទាំងពីរ​នេះ គឺមាន​ស្លឹក​ម៉ត់​រលោង​។ ស្លឹក​របស់​ស្ពៃក្តោប​សលាយ​លឿង គឺ​ហាក់ នឹង​អង្កាញ់​ជាង និង អាចមាន​ពណ៌​លឿង​ស លាយ បៃតង​។

-ស្ពៃក្តោប​មាន​ផ្ទុក​នូវ សារជាតិ phytonutrients ដែល​វា​មាន​ដំណើរការ ក្នុង​ការជួយ​ការពារ រាងកាយ​ពី​ពួក​រ៉ាឌី កាល់​សេរី ដែល​អាច​បំផ្លាញ​ដល់ ភ្នាស​របស់​កោសិកា​។ សារជាតិ​នេះ ក៏បាន​ជួយ បង្ហាញ​សញ្ញា​ដល់ ហ្សែ​ន​របស់​យើង ក្នុងការ​បង្កើន​នូវ ផលិតផល​អង់ស៊ីមរ​ប​ស់វា ដែល​ចូលរួម​នៅក្នុង ការ​បន្សាប​ជាតិពុល​នៅក្នុង​រាងកាយ​។​

-ស្ពៃក្តោប​ប្រហែលជា​អាចជួយ​បន្ថយ នូវ​ឱកាស​នៃ​កើត​មាននូវ​ជំងឺមហារីក ជាពិសេស នៅក្នុង​សួត ក្រពះ និង ក្រពេញ​ប្រូ​ស្តា​ត​។​

-ស្ពៃក្តោប​គឺជា​អាហារ ជួយ​ធ្វើអោយ​សាច់ដុំ​រឹងមាំ​​ ​ជា​អ្នក​សំអាត​ឈាម និង ជា​អ្នក​ពង្រឹង​ដល់​សុខ ភាព​ភ្នែក​របស់​អ្នក​។​

-ទឹកក្រឡុក​ស្ពៃក្តោប​ស្រស់​ឆៅ គឺ​ត្រូវបាន​គេ​បញ្ជាក់ថា វា​អាចជួយ​ព្យាបាល​ដល់​ជំងឺ​ដំបៅ​ក្រពះ ។​

-ស្ពៃក្តោប​គឺ​សំបូរ​ទៅ​ដោយសារ​ធាតុដែក និង ស្ពាន់ធ័រ​។​

-ទឹក​នៃ​ស្ពៃក្តោប​ស្រស់ គឺមាន​ប្រសិទ្ធភាព ក្នុងការ​ព្យាបាល​នូវ​ការចម្លង​រោគ នៃ​ពពួក​ផ្សិត (នេះ​គឺ ដោយសារតែ មាន​ផ្ទុក​នូវ​សារធាតុ​ស្ពាន់ធ័រ​) ។​

-ស្ពៃក្តោប អាចជួយ​បន្ទាប​នូវ សេរ៉ូម​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល​។​

-ស្ពៃក្តោប​មាន​ផ្ទុក​នូវ sulforaphane ដែលជា​សារជាតិ ដែល​អាច​បង្កើន​នូវ ផលិតផល​របស់ សារធាតុ​ប្រឆាំង នឹង​ប្រតិកម្ម​អុកស៊ីត និង អង់ស៊ីម​ដែល​ជួយ​ដល់​ការ​បន្សាប​ជាតិពុល​នៅក្នុង​ខ្លួន ។ សារជាតិ​នេះ មានដំណើរ​ការ ដោយ​វា​ បាន​ភ្ញោ​ច​ដល់ ផលិតផល​របស់ glutathione ដែល​វា​ជាផ្នែក​មួយ​ដ៏​សំខាន់បំផុត​នៅក្នុង​រាងកាយដើម្បី​ផលិត​បាន​នូវសមាស ធាតុ​ប្រឆាំងនឹង​ប្រតិកម្ម អុកស៊ីត ដែល​វា​មាន​នាទី​ក្នុងការ បន្សាប​ជាតិពុល​នៅក្នុង​ថ្លើម​។​

-ស្ពៃក្តោប​ប្រភេទ​ក្រហម មាន​សារជាតិ phytonutrients ច្រើនជាង ពពួក​ស្ពៃក្តោប​បៃតង​។ សារជាតិ វីតាមីនC ដែលមាន​នៅក្នុង​ស្ពៃក្តោប​ក្រហម គឺមាន​ដល់​ទៅ ៨ ឬ ៩​ដង​ច្រើនជាង នៅក្នុង​ពពួក ស្ពៃក្តោប​បៃតង​។​

-ស្ពៃក្តោប​ក្រហម មាន​ផ្ទុក anthocyanin (ធាតុ​ពណ៌​ក្រហម​) ដែល​វា​ជា​សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ក្នុង​ការជួយ​ការពារ​ដល់ កោសិកា​ខួរក្បាល ដូច្នេះ​គឺថា វា​អាច ជួយ​អ្នកក្នុងការ បង្ការ​នូវ​ជំងឺ Alzheimer’s៕

ប្រភព៖ everyday

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here