សូមស្វែងយល់ពីវិធីដាំចេកអំបូងដើម្បីបានទិន្នផលខ្ពស់ បងប្អូនអាចសាកល្បងបាន..!!

237

+ការរៀបចំដី៖
-ភ្ជួរដីលើកទី១ដើម្បីសំលាប់ស្មៅ ១០ថ្ងៃក្រោយត្រូវភ្ជួរម្តងទៀត។
+ការរៀបចំដាំ៖
-ទុកចន្លោះពីរងនីមួយៗចម្ងាយ ២ម៉ែត្រ


-ជីករណ្តៅទំហំ៣តឹកx៣តឹកx៣តឹក
-ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ
-យកកូនចេកដែលមានកម្ពស់ប្រមាណ៣តឹក ដែលមានដុះស្លឹកប្រមាណ៣ធាងសម្រាប់ការដាំ
-ដាក់ដាំកូនចេកនៅចន្លោះកណ្តាលនៃរណ្តៅរួចលប់ដីបំពេញ ហើយត្រូវដាំកូនចេកទាំងអស់បែរទៅទិសតែមួយ (មើលតាមស្លឹកធាងដំបូង)ដើម្បីងាយស្រួលប្រមូលផល។
-ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក។

+ការថែទាំ និងដាក់ជី៖
– ត្រូចធ្វើការស្រោចទឹកជាប្រចាំនៅពេលដែលដីនៅ
ជុំវិញគល់របស់វាស្ងួត។
-នៅពេលវាអាយុបាន១-៣ខែ ដាក់ជី 20-10-10 ឬ 15-15-15 ១២៥-២៥០ក្រាម ក្នុងមួយដើម រាល់មួយខែម្តង។


-នៅពេលវាអាយុបាន ៥-៧ខែ ដាក់ជី 13-13-21 ១២៥-២៥០ក្រាម ក្នុងមួយដើម។
-ដាក់ជីកំប៉ុស្ត៍រាល់៣ខែម្តង និងត្រូវធ្វើការសម្ងាតស្មៅជាប្រចាំ។
-ត្រូវកាត់ស្លឹកណាដែលរាងទុំលឿងចេញ ដើម្បីឲ្យវាមានសារធាតុគ្រប់គ្រាន់សម្រាប់ចិញ្ចឹមដើម និងផ្លែ។
-រយៈពេល ៥ខែបន្ទាប់ពីការដាំត្រូវចងបង្គោលសម្រាប់ទប់ដើមចេកការពារការបាក់ដើមនៅពេលវាផ្លែ។


-យកថង់ប្លាស្ទិច ឬការុងពណ៌ខៀវចងស្រោបត្រយោងចេក១៥ថ្ងៃ មុននឹងធ្វើការកាត់ប្រមូលផលដើម្បីឲ្យវាមានពណ៌ស្រស់ស្អាត និងការពារពីសត្វផ្សេងៗផងដែរដោយទុកចំហរផ្នែកចុងខាងក្រោមបន្តិច។
-កាត់ចុងត្រយោងចេកចោលនៅពេលដែលវាចេញផ្លែដែលផ្លោសល្អអស់ហើយ។

+ការប្រមូលផល៖-រយៈពេលប្រមាណ១០ខែយើងអាចចាប់ផ្តើមប្រមូលផលបាន។
-នៅពេលដែលប្រមូលផលពីដើមចេកណាមួយហើយយើង
ត្រូវកាត់ដើមនោះចោលដោយទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រពីដីដើម្បីកុំឲ្យវាដណ្តើមជីវជាតិពីដើមដ៏ទៃ។
-ការតាត់បែបនេះដើម្បីឲ្យចេកចេញកូនពន្លកថ្មីៗច្រើនបន្ថែមទៀតដែលអាចឲ្យយើងជីកយកកូនរបស់វាដាំបន្តទៀត។


-បន្ទាប់ពីប្រមូលផលអស់ហើយយើងត្រូវដាំចេកដោយ
ជីករណ្តៅថ្មីផ្សេងពីរណ្តៅចាស់ ហើយគល់ចេកនៅរណ្តៅចាស់វារលួយ
ក្លាយជាជីសម្រាប់ចេកថ្មីបានផងដែរ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here