សុជីវធម៌ជាច្រើននៅពេលទទួលទានអាហារដែលត្រូវតែស្វែងយល់

314

1. បើមាននរណាម្នាក់នៅរួមតុអាហារជាមួយគ្នាលូកដួសម្ហូបអាហារហើយលោកអ្នកមិនត្រូវរំលងជ្រែកគេដើម្បីដួសនោះទេ។ លោកអ្នកត្រូវរងចាំរហូតទាល់តែគេដួសរួចទើបចាប់ផ្ដើមដួសនៅពេលបន្ទាប់។

Image may contain: people sitting, people eating and food

2. ជាប្រការមិនសមរម្យទាល់តែសោះនៅពេលដែលលោកអ្នកផ្លុំបង្ខំឱ្យសម្លរត្រជាក់ ដើម្បីទទួលទានគួរទុកឱ្យវាត្រជាក់ទៅ តាមសម្រួល។

Image may contain: people sitting and food

3. សម និងស្លាបព្រាសម្រាប់បង្អែមដែលមិនទាន់ប្រើ មិនត្រូវទុកច្រងេងច្រងាង ឬនាំឱ្យធ្លាក់នៅដីឬកម្រាលនោះទេលោកអ្នកគួរតែរៀបចំ ឬរក្សាទុកឱ្យនៅតាមកន្លែងដែលម្ចាស់កម្មវិធីរៀបទុកតាមលំដាប់លំដោយ។

Image may contain: people sitting, table and indoor

4. លោកអ្នកមិនត្រូវយកសម ស្លាបព្រា ឬចង្កឹះ មកជ្រាវរក ឬឆ្កឹះយកតែបន្លែឬសាច់ដែលលោកអ្នកចូលចិត្ដនោះទេ។ បើ ម្ហូបណាឆ្ងាញ់ ហើយនៅឆ្ងាយពីដៃ លោកអ្នកមិនគួរឈោងដួសទាល់តែហើបគូទចេញពីកៅអីនោះដែរ។ លោកអ្នកគប្បីទទួលទានតាមសម្រួលទៅតាមមុខម្ហូបដែលនៅជិតលោកអ្នក។

Image may contain: 6 people, people eating, people sitting, table and food

5. នៅពេលទទួលទានអាហារនៅពេញមាត់ លោកអ្នកមិនត្រូវហើបមាត់និយាយ ឬសើចឡើយព្រោះវាធ្វើឱ្យអាហារដែល នៅក្នុងមាត់ធ្លាក់ចេញមកក្រៅតាមមាត់ ឬតាមច្រមុះ។

Image may contain: people eating, people sitting and food

6. ក្នុងពេលទទួលទានអាហារ លោកអ្នកមិនគប្បីយករឿងមិនសប្បាយចិត្ដ ឬនាំឱ្យមានអារម្មណ៍មិនល្អមកជជែកគ្នាទេ។ ជាងនេះទៅទៀត លោកអ្នកក៏មិនគួរគប្បីលើកនិយាយពីវត្ថុមិនល្អ ដូចជាលាមក គម្រង់ បង្គន់ជាដើម។

Image may contain: 1 person, sitting, table and indoor

7. បាយ ឬអាហារដែលលោកអ្នកយល់ថាទទួលទានមិនអស់ លោកអ្នក មិនគប្បីដួសច្រើនឡើយត្រូវចេះប៉ាន់ប្រមាណទំហំ នៃការទទួលទានរបស់ខ្លួន។

Image may contain: people sitting, table, indoor and food

8. លោកអ្នកមិនត្រូវហុតសម្លរឱ្យលាន់សំឡេងខ្លាំងនោះទេ។

Image may contain: people sitting and food

9. នៅពេលទទួលទានអាហារ លោកអ្នកមិនត្រូវខាកស្ដោះឱ្យឮសូរសំលេងមកក្រៅនោះទេ។ ម្យ៉ាងទៀតលោកអ្នកគប្បីខ្ទប់ មាត់នៅពេលក្អក ឬកណ្ដាស់ព្រោះអាចធ្វើឱ្យអ្នកដទៃខ្ពើមរអើម។

Image may contain: one or more people, people eating, people sitting, food and indoor

1០. លោកអ្នកត្រូវចេះសម្លឹងមើលអ្នកជុំវិញខ្លួនលោកអ្នកពីចង្វាក់នៃការទទួលទានរបស់គេ។ លោកអ្នកមិនអាចបរិភោគ តាមឃ្លានតែម្នាក់ឯងទុកឱ្យអ្នកដទៃអង្គុយសម្លឹងនោះទេ។ ទោះបីជាលោកអ្នកទទួលទានឆ្អែតមុនគេក៏ដោយលោកអ្នកត្រូវតំអក់ចាំ ទាល់តែអ្នករួមតុអាហារទទួលទានរួចគ្រប់គ្នាទើបអាចងើបបានព្រមគ្នាតែម្ដង។

Image may contain: 2 people, people sitting, table and indoor

11. ការប្រើប្រាស់ឈើសម្រាប់ចាក់ធ្មេញនោះទៀតសោត លោកអ្នកចាំបាច់ត្រូវតែយកក្រដាស កន្សែង ឬម្រាមដៃមកខ្ទប់ដើ ម្បីចាក់ធ្មេញ។ ក្រោយពេលចាក់ហើយ ត្រូវចោលឈើចាក់ធ្មេញទៅក្នុងធុងសម្រាម។ លោកអ្នកមិនគួរយកក្រចកដៃឆ្កឹះយកចេញនូវចំណីអាហារដែលជាប់នឹងធ្មេញឡើយ។ ចំណែកការជក់បារីក៏ដូចគ្នាលោកអ្នកមិនត្រូវទទួលទានបារីនៅក្នុងរង្វង់តុទទួលទានអាហារទេ ព្រោះវាជាប្រការមិនគួរប្រព្រឹត្ដឡើយ។

Image may contain: 1 person, sitting and indoor

Image may contain: one or more people

រៀបរៀង៖ កូនផ្កាម្លិះ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here