វិធីសាស្រ្តការពារជំងឺផ្តាសាយបក្សី

304

វិធីសាស្រ្តការពារជំងឺផ្តាសាយបក្សី
១. និយមន័យ : ផ្តាសាយបក្សី ជាជំងឺដ៏សាហាវដែលបង្កឡើងដោយវីរុស ហាស់ប្រាំ អិនមួយ (H5N1) ។ វាកើតឡើងលើបក្សីគ្រប់ប្រភេទធ្វើឲ្យស្លាប់ច្រើន ហើយអាចមានលទ្ធផលចំលងទៅមនុស្ស និងធ្វើឲ្យមនុស្សស្លាប់បានទៀតផង ។

ប្រវត្តិជំងឺផ្តាសាយដែលផ្ទុះឡើងរាតត្បាតជាសកល

ជំងឺផ្តាសាយបក្សីដែលផ្ទុះឡើងរាតត្បាតជាសកល គឺជាជំងឺផ្តាសាយថ្មីមួយដែលឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ។ការផ្ទុះផ្តាសាយបក្សីអេស្ប៉ាញរាតត្បាតជាសកល ក្នុងឆ្នាំ ១៩១៨-១៩១៩ គឺជាប្រភេទជំងឺផ្តាសាយ H1N1។ ជំងឺផ្តាសាយអាស៊ីក្នុងឆ្នាំ ១៩៧៥-១៩៥៨ បណ្តាលមកពីវីរុស H2N2
ជំងឺផ្តាសាយហុងកុងក្នុងឆ្នាំ ១៩៥៧-១៩៥៨ – ស្ថានភាពផ្តាសាយបក្សីនៅកម្ពុជា នៅក្នុងខែមករា ឆ្នាំ២០០៥ ប្រទេសកម្ពុជាមានរបាយការណ៍អំពីករណីមនុស្សកើតផ្តាសាយបក្សី លើកដំបូងហើយចាប់តាំងពីពេលនោះមក មានមនុស្សចំនួន ៦ នាក់បានស្លាប់ ។


២. ការចំលងសារធាតុសំខាន់ៗដែលអាចបណ្តាលឲ្យមានការចំលងមានដូចជា ឈាម សំបោរ រោម លាមក ពោះវៀន និងតាមរយៈស៊ុតដែរ ។ ភាគច្រើនបណ្តាលមកពីមនុស្សមានទំនាក់ទំនងដោយផ្ទាល់ ឬ ជិតស្និតជាមួយមាន់ កើតជំងឺ ឬវត្ថុផ្សេងៗដែលប្រឡាក់ជាប់វីរុស ។

៣. រោគសញ្ញានៃជំងឺផ្តាសាយបក្សីលើបក្សីជំងឺនេះច្រើនតែកើតឡើងភ្លាមៗហើយមានសត្វបក្សី ជាច្រើនងាប់ក្នុងពេលតែជាមួយគ្នា ។ ការសំគាល់នៃរោគសញ្ញាសំខាន់ៗ សត្វបក្សីដែលសំកុក ងងុយដេក ទន់ខ្សោយ និងដើរយឺតៗ អាចជាសត្វដែលមានជំងឺ ។

រោគសញ្ញាផ្សេងៗទៀត :

-ការហើមមុខ ក្បាល សិរមាន់ខាងលើ ខាងក្រោម និងគន្លាក់ជើង
-ហៀរសំបោរ រាគ ហើមសន្លាក់ជើង ជាំ ឬ របកស្រកាជើង
-សិរមាន់ខាងលើ ខាងក្រោម និងជើងប្រែទៅជាពណ៌ស្វាយ សំបកស៊ុតទៅជាទុន ឬខូចទ្រង់ទ្រាយ
-មាន់ងាប់ភ្លាមៗដោយគ្មានរោគសញ្ញា។


៤. រោគសញ្ញានៃជំងឺផ្តាសាយបក្សីលើមនុស្ស :

រោគសញ្ញានៃជំងឺផ្តាសាយបក្សីលើមនុស្សមានលក្ខណៈស្រដៀងគ្នា នឹងជំងឺផ្តាសាយធម្មតាដែរ ។ ដូច្នេះត្រូវកត់សំគាល់អំពីករណីដែលអ្នកជំងឺមានការសង្ស័យដូចជា:

-ក្តៅខ្លួនលើសពី ៣៨ អង្សាសេ
-ឈឺសន្លាក់សាច់ដុំ


-ក្អក ដកដង្ហើមថប់ ឈឺករ ឈឺភ្នែក ឈឺក្បាល
-ធ្លាប់មានប្រវត្តិប៉ះពាល់បក្សី ៧-១០ ថ្ងៃមុន
-រាគរូស
-មានទំនាក់ទំនងជិតស្និតជាមួយអ្នកជំងឺ ឬអ្នកស្លាប់ដោយសារជំងឺផ្តាសាយបក្សីរយៈពេល ៧ ថ្ងៃ កន្លងមក។


៥. វិធានការណ៍សំខាន់ៗដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី

-ចូរដាក់មាន់ទា នៅក្នុងទ្រុង ឬរបងដើម្បីបង្កាការឆ្លង ជំងឺគ្រប់ប្រភេទ
-ចូរសំអាតទីធ្លាក្នុងរបងឲ្យបានស្អាត
-ចូរដាក់ទា និងមាន់ឲ្យនៅដាច់ពីគ្នាដើម្បីបង្កាការឆ្លងជំងឺពីគ្នាទៅវិញទៅមក


-ចូរដាក់មាន់ និងទាដែលទើបទិញមកថ្មីៗឲ្យនៅដាច់ពីមាន់ ទាដទៃទៀតដែលមានរយៈពេល ១៤ថ្ងៃ
-ចូរដាក់មាន់ និងទាដែលមានសុខភាពល្អឲ្យនៅដាច់ពីមាន់ទាដែលឈឺ និងតាមដានត្រួតពិនិត្យ និងព្យាបាលមាន់ទាដែលឈឺ
-កប់បក្សី ឬដុតបក្សីដែលស្លាប់ និងកុំបរិភោគបក្សីដែលស្លាប់៕

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here