វិធីផ្សាំពូជស្វាយថ្មីនៅលើដើមស្វាយចាស់

721

* សម្ភារៈត្រូវមាន៖

– កូនកាំបិតមុតល្អ

– កូនពូជជ្រើសរើសពីចុងមែកដែលខ្ចីល្មម និងធ្លាប់មានផ្លែផ្កា

– ថ្នាំដែលប្រើសម្រាប់លាបនៅពេលគេកាប់មែកឈើ (អាចសាកសួររកនៅកន្លែងលក់កូនឈើ)

– ខ្សែសម្រាប់ចងរុំ និងថង់សម្រាប់ចងគ្រប។

* វិធីធ្វើ៖

– ជ្រើសរើសយកកូនពូជជ្រើសរើសពីចុងមែកដែលខ្ចីល្មម ប្រវែងប្រមាណ១,៥តឹក។

– យកកាំបិតចិតផ្នែកគល់វាបញ្ឆិតប្រវែងប្រមាណកន្លះតឹក ហើយត្រូវចិតបញ្ឆិតបន្តិចនៅផ្នែកម្ខាងទៀត។

– កាត់មែកដើមស្វាយចាស់ដែលធំល្មម កាត់ឲ្យមានផ្ទៃរាបស្មើល្អ។

– យកកាំបិតឆូតសំបកនៅលើដើមនោះឲ្យដល់សាច់ក្នុងយកប្រវែងប្រមាណ១តឹក រួចគាស់មុខខាងលើសំបកនោះឲ្យហើបសងខាងសម្រាប់ស៊កមែកពូជចូល។

– យកមែកពូជស៊កចូលប្រលោះសំបកដែលគាស់រួចនៅលើដើមនោះដោយយកខាងបញ្ឆិតវែងបែរមកខាងក្នុង ហើយអាចផ្សាំបែបនេះ៤-៥កន្លែងនៅលើមែកនោះ។

– យកខ្សែមកចងរុំជុំវិញកន្លែងដែលយើងផ្សាំនោះឲ្យតឹងណែនល្អ រួចលាបថ្នាំនៅផ្ទៃមែកដែលកាត់ និងកន្លែងផ្សាំផងដែរ។

– យកថង់ប្លាស្ទិចថ្នាមកគ្របវាពីលើរួចចងរុំឲ្យជិត និងយកក្រដាសកាសែតមកគ្របមួយជាន់ទៀតការពារពីកំដៅ និងពន្លឺព្រះអាទិត្យ។

– ទុករយៈពេល១៤ថ្ងៃក្រោយមកមែកពូជថ្មីវានឹងចាប់ផ្តើមដុះពន្លក ហើយយើងនឹងបានពូស្វាយថ្មីដែលយើងចង់បាន និងឆាប់មានផ្លែ​។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង youtube

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here