វិធីផ្សាំកូនពូជក្រូចឆ្មារ លើដើមក្រូចថ្លុង ធ្វើឲ្យវាលូតលាស់លឿនធន់នឹងជំងឺ ធន់នឹងការរាំង ការលិចទឹក!

751

វិធីនេះធ្វើឲ្យកូនក្រូចឆ្មាមានសុខភាពល្អ មានឬសច្រើន ធន់នឹងការរាំង ការលិចទឹក ឆាប់លូតលាស់បានលឿន និងឆាប់បានផល។

* ការជ្រើសរើសពូជ៖

– ជ្រើសរើសពូជពីមែកក្រូចដែលមានផ្លែច្រើន ថ្លោស និងធ្លាប់មានផ្លែ

– កាត់ដើមកូនក្រូចថ្លុងដែលបណ្តុះរួចស្រាប់ រើសយកដើមដែលមានទំហំប៉ុនខ្មៅដៃ

– កាត់ទុកប្រវែងប្រមាណ ២ទៅ៣តឹក។

* សម្ភារៈត្រូវការ៖

– កូនកាំបិតមុតសម្រាប់កាត់

– ទុយោដែលយើងញ៉ាំទឹក

– ថង់ប្លាស្ទិច។

* វិធីធ្វើ៖

– កាត់កូនក្រូចថ្លុងដែលបានបណ្តុះរួចទុកដើមប្រមាណ ២តឹក

-​ ចិតកូនមែកសម្រាប់យកមកផ្សាំនេះឲ្យសំប៉ែតប្រវែងប្រមាណ ៤សង់ទីម៉ែត្រ

– ពេលកាត់ហើយអាចដាក់ត្រាំទឹកបន្តិច និងត្រូវយកទៅផ្សាំភ្លាម

-​ ពុះដើមនោះជាពីរចំកណ្តាលជម្រៅប្រមាណ ៤សង់ទីម៉ែត្រ

– យកមែកពូជមកស៊កចូលចន្លោះនៃដើមនោះ

– រំកិលទុយោឲ្យចំមុខតំណដើម្បីជួយទប់ដើមកុំឲ្យវារបេះចេញ

– ១០ថ្ងៃ ក្រោយមកកាត់ថង់ប្លាស្ទិចបណ្តុះកូននោះចេញ រួចយកទៅបណ្តុះក្នុងថង់ដែលធំជាងនេះ

– ត្រូវស្រោចទឹកជាប្រចាំ ១ខែក្រោយមកយើងអាចយកវាទៅដាំបានហើយ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ farmfriend.blogspot

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here