#វិធីបង្កាត់ពូជស្វាយថ្មីដែលយើងចង់បានឆាប់ទទួលបានផល

499

សូមជួយចែករំលែកបន្តឲ្យកសិករយើងបានដឹងផង!
ការបង្កាត់ពូជដោយផ្សាំ ធ្វើឲ្យស្វាយលូតលាស់បានលឿន ធន់នឹងជម្ងឺ និងឆាប់បានផលផ្លែ។


* សម្ភារៈដែលត្រូវការ៖
– កាំបិតមុតតូច១
– ភ្នែកមែកស្វាយសម្រាប់យកមកធ្វើពូជ
– ស្កុតសម្រាប់រុំ
– ក្រដាសសម្រាប់រុំ


* វិធីធ្វើ៖
– កាត់ភ្នែកមែកស្វាយដែលចាស់ល្មម និងមានសុខភាពល្អប្រវែង ៣តឹក (កាត់យកមុខកាត់បញ្ឆិតប្រវែង ៣សង់ទីម៉ែត្រ)។
– ជ្រើសរើសយកពូជដែលយើងចង់បានដែលមានសុខភាពល្អ និងមានភ្នែកដុះល្អ
– ចិតសំបកដើមដែលត្រូវផ្សាំទំហំមុខ ១សង់ទីម៉ែត្រ និងប្រវែង ៥សង់ទីម៉ែត្រ រួចទុកសំបកនោះឲ្យសល់ប្រមាណ ២សង់ទីម៉ែត្រទៀត


– យកភ្នែកស្វាយមកបិទេជាប់កន្លែងដែលសំបកដើមនោះ រួចយកស្កុតមករុំឲ្យជាប់ និងឲ្យជិតដើម្បីកុំឲ្យវាខ្សោះជាតិទឹក និងយកក្រដាសរុំជុំវិញការពារពីកំដៅព្រះអាទិត្យ


– រយៈពេល ១៥ ទៅ ២០ថ្ងៃវាចាប់ផ្តើមរីកភ្នែកចេញ យកក្រដាស និងថង់ប្លាស្ទិចនៅផ្លែកខាងចុងត្រួយចេញបន្តិច ដើម្បីឲ្យវាលាស់ រយៈពេល១ខែទើបស្រាយវាចេញ នោះយើងនឹងទទួលបានដើមពូជស្វាយដែលយើងត្រូវការ។

 
អត្ថបទដោយ៖ អ៊ាង សុផល្លែត

រូបភាពជាជំនួយក្នុងការស្វែងយល់
ឯកសារយោង៖ farmthailand

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here