វិធីធ្វើស្វាយទុំបាយដំណើបខ្ទិះ!

367

គ្រឿងផ្សំ៖

– ស្វាយទុំ

– អង្ករដំណើប ២៥០ក្រាម

– ខ្ទិះដូង ១៥០មីលីលីត្រ

– ស្ករស ២០០ក្រាម

– អំបិល កន្លះស្លាបព្រាកាហ្វេ

 

– ស្លឹកតើយ ៣សន្លឹក លាងឲ្យស្អាត

– គ្រាប់សណ្តែកបាយបករួច ឬ គ្រាប់ល្ង ៣ស្លាបព្រាបាយ (ដាក់ក៏បានមិនដាក់ក៏បាន)

សម្រាប់ទឹកខ្ទិះ៖

– ខ្ទិះដូង ៨០មីលីលីត្រ

– អំបិល ១ចុងស្លាបព្រាកាហ្វេ

 

វិធីធ្វើ៖

១. យកអង្ករដំណើបលាងទឹក ហើយដាក់ចំហុយឬដាំអោយឆ្អិន ទុកមួយឡែក

 

២. ដាក់ឆ្នាំងដាំដាក់ខ្ទិះដូង ស្ករស អំបិល ចូលកូរចូលគ្នារម្ងាស់អោយពុះ រួចដាក់ស្លឹកតយ ចូលកូរចូលគ្នា

 

៣. យកបាយដំណើបដាក់ចាន រួចស្រោចទឹកខ្ទិះដូងដែលធ្វើហើយចូល រួចច្របល់ចូលគ្នាឲ្យសព្វ គ្របទុកចោលប្រហែល ២០-៣០នាទី

 

៤. ធ្វើទឹកខ្ទិះ៖ យកខ្ទិះដូងលាយជាមួយអំបិល កូរចូលគ្នា

 

៥. ចិតស្វាយរៀបដាក់ចាន ជាមួយបាយដំណើប រួចដាក់គ្រាប់សណ្តែកបាយឬគ្រាប់ល្ង ហើយស្រោចទឹកខ្ទិះពីលើ រួចជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here