វិធីធ្វើស្ងោរជីឆាយ!

217

គ្រឿងផ្សំ៖

– ទឹក ៣-៤កូនចាន

– ជីឆាយ ៣០ក្រាម

– ប្រហិតត្រី ១៥០ក្រាម មូលជាដុំៗ

– សាច់ជ្រូកចិញ្រ្ចាំ ១៥០ក្រាម មូលជាដុំៗ

– ផ្សិតក្រៀមត្រាំទឺកឲ្យទន់ កាត់ជាដុំៗ កន្លះកូនចាន

– ការ៉ុត ១ផ្លែតូចល្មម កាត់តាមចំណង់ចំណុលចិត្ត

– ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ

– ខ្ទឹមចិញ្រ្ចាំលីង ១ស្លាបព្រាបាយ

– ទឺកស៊ីអ៊ីវ ៣ស្លាបព្រាបាយ

– ស្ករស ១ស្លាបព្រាបាយ

– អំបិល កន្លះស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១. សាច់ជ្រូកចិញ្រ្ចាំ ដាក់ទឹកស៊ីអ៊ីវចូល ១-២ស្លាបព្រាហាកាហ្វេ ច្របល់ឲ្យសព្វ

 

២. ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់ទឹកស៊ីអ៊ីវ ស្ករស អំបិល ខ្ទឹមលីង សាច់ជ្រូកចិញ្រ្ចាំ ផ្សិត ការ៉ុត ជីឆាយ ស្លឹកខ្ទឹមចូលគ្នា ច្របល់ឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

*នេះគ្រាន់តែជាវិធីធ្វើមួយបែប ដែលយើងខ្ញុំបានបង្ហាញប្រាប់។ វិធីធ្វើមានច្រើន ទៅតាមចំណង់ចំណូលចិត្ត។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here