វិធីធ្វើសាប៊ូលាងចានពីក្រូចសើច

2146

+គ្រឿងផ្សំដែលត្រូវមាន៖
-ផ្លែក្រូចសើច (2-3 គីឡូក្រាម)-ម្សៅរមៀត (2 ស្លាប​ព្រាបាយ)-N70 (1 គីឡូក្រាម)-អំបិល (500 ក្រាម)-ទឹក (3 លីត្រ)+របៀបធ្វើ
-ជាដំបូងយើងត្រូវយកផ្លែក្រូចសោចទៅលាងទឹកឲ្យស្អាតរួចចិតជាពីរហើយខ្វះគ្រាប់ចេញ-ដាក់ឆ្នាំងដាំទឹក3លីត្រ រួចចាក់ផ្លែក្រូចដែលចិតរួចនោះចូល
-រង់ចាំរយៈពេល30នាទីដើម្បីឲ្យក្រូចចេញជាតិអស់
-បន្ទាប់យើងត្រូវស្រង់ផ្លែក្រូចចេញដោយទុកតែទឹកបានហើយ
-រង់ចាំទឹកដែលដាំនោះឲ្យត្រជាក់រួចចាក់ N70 ចូល រួចត្រូវកូរវារហូតដល់ឡើងពពុះ-ដើម្បីឲ្យពណ៌កាន់តែលឿង យើងត្រូវយកម្សៅមកកូរជាមួយទឹកក្តៅបន្តិចរូចចាក់ចូលឆ្នាំង-ជាចុងក្រោយយើងចាក់អំបិលចូលរួចបន្តកូររហូតដល់អំបិលរលាយអស់ជាការស្រេច
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here