វិធីធ្វើម្រះឆាការីជាមួយសាច់ជ្រូក! (មានវីដេអូ)

106

គ្រឿងផ្សំ៖

-សាច់ជ្រូក ២០០ក្រាម ហាន់ស្តើងៗល្មម

-ម្រះ ៣០០ក្រាម ហាន់ស្តើងៗល្មម

-គ្រឿងការី ២ស្លាបព្រាបាយ

-ខ្ទិះដូង ក្បាលខ្ទិះ ២៥០មីលីលីត្រ និង​ចុងខ្ទិះ ៣០០មីលីលីត្រ

-ទឹកត្រី កន្លះស្លាបព្រាបាយ

-ស្ករ ១ស្លាបព្រាកាហ្វេ

-អំបិល កន្លះស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១.ដាក់ក្បាលខ្ទីះចូលខ្ទះ ដាក់គ្រឿងការីចូល ច្របល់ចូលគ្នាឲ្យសព្វ

 

២.បន្ទាប់មកដាក់សាច់ជ្រូក ចាក់ចុងខ្ទិះចូល ឆាច្របល់ចូលគ្នា

 

 

៣.ហើយដាក់ម្រះ ទឹកត្រី​ ស្ករ និងអំបិលចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here