វិធីធ្វើពោតឆាប័រ រសជាតិឆ្ងាញ់ជាប់ចិត្ត! (មានវីដេអូ)

1527

គ្រឿងផ្សំ៖

-ពោត ២០០ក្រាម

-បង្គាក្រៀម ១០០ក្រាម ត្រាំទឹកឲ្យទន់

-អំបិល និងស្ករស មួយមុខ កន្លះស្លាបព្រាកាហ្វេ

-ទឹកត្រី និងទឹកម្ទេស មួយមុខ ១ស្លាបព្រាកាហ្វេ

-ប៊័រ ១០ក្រាម

-ស្លឹកខ្ទឹម ហាន់ល្អិតៗ

វិធីធ្វើ៖

១.ដាក់ទឹក និងអំបិលចូលឆ្នាំង ដាក់ស្ងោរពោត រួចស្រង់ចេញទុកមួយឡែក

 

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គល់ស្លឹកខ្ទឹម និងបង្គាក្រៀមចូល រលីងឲ្យឈ្ងុយ ហើយដាក់ពោតចូល ឆា៣-៤ ត្រលប់

 

៣.ដាក់ទឹកត្រី ទឹកម្ទេស និងស្ករសចូល  ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹម ចូលឆា ២-៣ត្រលប់ ហើយដាក់ប៊័រចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here