វិធីធ្វើប្រឡាក់សាច់រូបមន្តពិសេសឆ្ងាញ់ៗ!

2502

គ្រឿងផ្សំ​៖ សាច់គោ ឬសាច់ជ្រូក ១គីឡូ ហាន់ជាបន្ទះៗល្មម ឬជាដុំៗល្មម, ទឹកត្រី ៤ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកចានធំល្មមដាក់លាយទឹកត្រី, ស្ករស និងអំបិលចូលគ្នាឲ្យសព្វ រួចដាក់សាច់ចូលប្រឡាក់ជាមួយគ្រឿងឲ្យសព្វ ហើយគ្របទុកចោលរយៈពេល ២ម៉ោង

២.បន្ទាប់មកយកទៅហាលថ្ងៃឲ្យស្ងួតប្រហែល ២-៤ម៉ោង រួចហើយយកមកចៀន ឬអាំងសម្រាប់ទទួលទានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here