វិធីធ្វើបង្អែម៖ចេកឆឹងស្ករ!

363

+គ្រឿងផ្សំ៖ -ចេកណាំវ៉ាទុំស្រគៀល (កុំឱ្យទុំពេក) ស្ករក្រហម កំបោរ អំបិល – សាច់ដូង កោសជាសសៃៗ+ វិធីធ្វើ៖ -ចេកណាំវ៉ាបកសំបក ត្រាំក្នុងទឹកកំបោរឱ្យបានកន្លះម៉ោង ឬ១ម៉ោង ទើបស្រង់ឡើងលាង ទឹក ឱ្យស្អាត ដាក់មួយកន្លែងឱ្យស្រោះទឹក ។- ចេកណាំវ៉ាបកសំបក ត្រាំក្នុងទឹកកំបោរឱ្យបានកន្លះម៉ោង ឬ១ម៉ោង ទើបស្រង់ឡើងលាងទឹកឱ្យស្អាត ដាក់មួយកន្លែងឱ្យស្រោះទឹក ។

– យកឆ្នាំងខ្ទះចាក់ស្ករក្រហមចូល និងដាំលើភ្លើង កូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឱ្យសព្វ បង់អំបិល១ចុងស្លាព្រាកាហ្វេ ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក ទាល់តែស្ករឡើងស្អិតក្រហមល្អដាក់សសៃដូងកូរសព្វល្អទើបលើកចុះ ជាការស្រេច ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here