វិធីធ្វើបង្អែមបបរត្រាវ!

95

គ្រឿងផ្សំ៖

– ទឹក ៤កូនចាន

– ត្រាវ ៥០០ក្រាម កាត់ជាដុំៗ

– អង្ករដំណើប កន្លះកូនចាន

 

– ខ្ទិះដូង កន្លះកូនចាន

– ស្ករស ៦ស្លាបព្រាបាយ

– អំបិល កន្លះស្លាព្រាកាហ្វេ

 

វិធីធ្វើ៖

១. ដាក់ទឹកចូលឆ្នាំង ទុកឲ្យពុះ រួចដាក់ត្រាវចូល គ្របទុកឲ្យត្រាវឆ្អិនទន់ល្មម

 

២​. ដាក់អង្ករដំណើបចូល កូរចូលគ្នាឲ្យសព្វ ទុករហូតដល់អង្កររីក

 

៣. ដាក់ខ្ទិះដូងចូល កូរចូលគ្នាទុកមួយរំពុះ រួចដាក់ស្ករស អំបិលចូល កូរចូលគ្នាឲ្យសព្វ ឆ្អិនហើយដួដាក់ចានជាការស្រេច។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here