វិធីធ្វើបង្អែមបបរត្នោត!

169

គ្រឿងផ្សំ៖

– គ្រាប់ត្នោតខ្ចី ៥-៨គ្រាប់

– អង្ករដំណើប ១កំប៉ុង

– ទឺក ៥កូនចាន

 

– ខ្ទិះដូង កន្លះកូនចាន

– ស្ករស ១០ស្លាបព្រាបាយ

– អំបិល កន្លះស្លាបព្រាកាហ្វេ

 

វិធីធ្វើ៖

១. ចិតសំបកគ្រាប់ឲ្យស្អាត រួចយកលាងទឹក ហើយចិតជាដុំតូចៗល្មម តាមចំណង់ចំណូលចិត្ត

 

២. ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់អង្ករដំណើបចូល កូរឲ្យសព្វ ទុករហូតគ្រាប់អង្កររីកហើយទន់

 

៣. ដាក់ស្ករស អំបិល ខ្ទិះដូង គ្រាប់ត្នោតចូល ច្របល់ចូលគ្នាឲ្យសព្វ គ្របទុកឲ្យឆ្អិន ហើយដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here