វិធីធ្វើបង្គាចំហុយទឹកស៊ីអ៊ីវ ឆ្ងាញ់ៗ!

349

គ្រឿងផ្សំ៖ បង្គា ៣០០ ក្រាម, ខ្ញី ហាន់ជាសរសៃៗ ២ស្លាបព្រាបាយ, ស្លឹកខ្ទឹម ២-៣គល់ កាត់ខ្លីល្មម, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ប្រេង​ល្ង កន្លះស្លាបព្រាកាហ្វេ, ម្រេចម៉ត់ បន្តិច, ទឹកធម្មតា ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.បង្គា បកសម្បក ឬមិនបកក៏បាន ហើយលាងទឹកឲ្យស្អាត

២.យកចានដាក់លាយទឹកស៊ីអ៊ីវ ប្រេង​ល្ង ទឹកស្អាត និងម្រេចម៉ត់ចូលគ្នា លាយកូរឲ្យសព្វល្អ

៣.បន្ទាប់មកបង្គារៀបដាក់ចាន រួចយកទឹកស៊ីអ៊ីវដែលលាយហើយ ស្រោចពីលើឲ្យសព្វ សឹមដាក់ខ្ញី និងស្លឹកខ្ទឹមពីលើ រួចយកទៅចំហុយ (ពេលទឹកកំពុងពុះ) ប្រហែល ១០-១៥នាទី ឆ្អិនជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here