វិធីធ្វើនំកង!!!!

474

សូមណែនាំនំមួយប្រភេទដែលតែងតែមាននៅផ្សារគឺនំកង

គ្រឿងផ្សំ ៖ ម្សៅអង្ករដំណើប  អំបិល   ខ្ទិះដូង ស្ករសត្នោត  (បើស្ករដុំត្រូវកូរជាមួយទឹក) ល្ងរលីង

វិធីធ្វើ-ដំបូង​យក​ម្សៅអង្ករ​មក​លាយ​ជា​មួយ​ អំបិល, ស្ករត្នោតរាវ ២ស្លាបព្រាបាយ និង​ខ្ទិះដូងកូរ​ឲ្យ​ទៅ​ជា​ម្សៅ​រួច​នួត​ទុក​ ១០-១៥នាទី។ -យក​ម្សៅ​មក​លុញ​ធ្វើ​ជា​កង​មូល​ៗ​រួច​យក​មក​ដាក់​ចៀន​ (ភ្លើង​ដាក់​ក្តៅ​ល្មម) ពេល​ដែលវា​អណ្តែត​មក​លើ​ទុក​ឲ្យ​រាង​ក្រហម​ត្រូវ​ស្រង់​ទុក​សិន។-យក​ស្ករ​ត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ បន្ទាប់​មក​កូរ​វា​ឲ្យ​ទៅ​ជា​ស្ករ​តាំង​ម៉ែ​ រួច​ដាក់​ល្ងរ​លីង​កូរចូលគ្នា។-យក​នំ​ដែល​ចៀន​ស្រង់​ទុក​មក​ជ្រលក់​ចូល​ក្នុង​ស្ករ​តាំង​ម៉ែ តែជ្រលក់​តែ​ម្ខាង​ទេ​ ពេល​រួច​រាល់​​អាច​ញ៉ាំ​បាន​ហើយ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here