វិធីធ្វើត្រីសាមបាក់ដុតគ្រឿងពិសេស

77

+គ្រឿងផ្សំរួមមាន
-ត្រីសាមបាក់-គ្រឿងការី-ម្ទេសដៃនាង( ហាន់ជាបញ្ជិតៗ )-គល់ស្លឹកគ្រៃ( ហាន់ជាបញ្ជិតៗ )- ខ្ទឹមស ( ចិញ្រ្ចាំឲ្យម៉ត់)
-ខ្ទឹមបារាំង (ហាន់ជាបន្ទះស្តើងៗ )ទុកសំរាប់ទ្រាបត្រីសាមបាក់ពេលដាក់អាំង-ដើមឃិនឆាយ ឬ ជីវ៉ាន់ស៊ុយ-រំដេង ( ហាន់ជាបញ្ជិតស្តើងៗ )-ស្លឹកក្រូចសើច ( ហាន់ជាសសៃតូចៗ )-ប្រេងឆា-ម្ទេសក្រៀម ( ត្រាំទឹក ចិញ្ច្រាំឲ្យម៉ត់ )-ស្ករត្នោត-គ្រឿងបុក-កាពិ-អំបិល-ប៊ីចេង-ក្រដាសដុតត្រី
+វិធីធ្វើ
-ដាក់ខ្ទះឲ្យក្តៅចាក់ប្រេង ខ្ទឹមសចិញ្ច្រាំចូលឲ្យក្រហម ចាក់ម្ទេសក្រៀមចិញ្ច្រាំ ស្ករត្នោត ចាក់រំដេង ស្លឹកក្រូចសើច គល់ស្លឹកក្រៃ គ្រឿងបុក កាពិ ប៊ីចេង អំបិល ចូលកូរឲ្យឈ្ងុយ ទុកមួយឡែក
សិន-យកក្រដាសដុតត្រី ដាក់ខ្ទឹមបារាំង ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ក្រាលពីក្រោមត្រី រួចយកគ្រឿងដែលឆារួច មកដាក់ក្នុងពោះត្រីរួចខ្ចប់ត្រីអាំងរយៈ20នាទីទើបត្រីឆ្អិនល្អ អាចយកមកពិសារបានសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here