វិធីធ្វើត្រីចំហុយទឺកសៀងជូរអែម!

152

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម, ខ្ញីហាន់ល្អិត ឬចិញ្រ្ចាំ ៣ស្លាបព្រាបាយ, ម្ទេសហាន់ ឬចិញ្រ្ចាំ ១-២ស្លាបព្រាបាយ (តាមចំណូលចិត្ត), ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ, សៀងចិញ្រ្ចាំ ឬទឹកសៀង ៥ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ទឹកខ្មេះ ១ស្លាបព្រាបាយ, ទឹកឆ្អិន ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកត្រីធ្វើហើយលាងអោយស្អាត រួចយកទៅដាក់ចំហុយឲ្យឆ្អិន

២.ដាំខ្ទះដាក់សៀង, ស្ករស, ទឹកក្រូចឆ្មារ, ទឹកខ្មេះ និងទឹកឆ្អិនចូលគ្នាកូរឲ្យសព្វ រួចដាក់ខ្ញី, ម្ទេស និងខ្ទឹមចិញ្ច្រាំចូលច្របល់ចូលគ្នាឲ្យសព្វ រួចដួសដាក់ចាន

៣.រួចរាល់អស់ហើយយកត្រីចំហុយដាក់ចាន ហូបជ្រលក់ជាមួយទឹកសៀងជូរអែមហឹរតិចៗ បើផ្ទាប់ជាមួយបន្លែ និងនំបញ្ចុកទៀតកាន់តែឆ្ងាញ់ ឬអាចស្រោយទឹកជ្រលក់ពីលើត្រីក៏បាន៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here