វិធីធ្វើត្រីចំហុយទឹកត្រីបុក!

172

គ្រឿងផ្សំ៖

– ត្រីក្រហម ធ្វើហើយលាងឲ្យស្អាត

– គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង

– ម្ទេស ១០ផ្លែ និង ខ្ទឹមស ១២កំពឹស (តាមចំណងចំណូលចិត្ត)

– ទឹកត្រី កន្លះកូនចានចង្កឹះ

– ស្ករស កន្លះកូនចានចង្កឹះ

– ទឹកក្រូចឆ្មារ កន្លះកូនចានចង្កឹះ

– នំបញ្ចុក

– បន្លែផ្ទាប់ជាមួយ: សាឡាត់ ជីគ្រប់មុខ (ជីនាងវង ជីអង្កាម ជីរណា) តាមចំណងចំណូលចិត្ត

វិធីធ្វើ៖

១.យកគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងរំដេង ដាក់ចូលក្នុងត្រី រួចយកទៅចំហុយ ដាក់គល់ស្លឹកគ្រៃទ្រាប់ពីក្រោមត្រីទៀត (ដើម្បីឲ្យឈ្ងុយជួយកាត់ក្លិន) ចំហុយប្រហែល ១៥-២០នាទី

 

២.ធ្វើទឹកត្រីបុក: យកម្ទេស និងខ្ទឹមស បុកចូលគ្នាឲ្យម៉ត់ល្មម ហើយដាក់ទឹកត្រី ទឹកក្រូចឆ្មារ និងស្ករសចូល កូរឲ្យសព្វចូលគ្នា (ភ្លក់ល្មមតាមចំណងចំណូលចិត្ត) រួចដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here