វិធីធ្វើត្រីចៀនបន្លែជូរអែម ឆ្ងាញ់ៗ!

388

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម, ម្នាស់ ប៉េងប៉ោះ ការ៉ុត ខ្ទឹមបារាំង ម្ទេសផ្លោក ហាន់ជាដុំតូចៗ ឬល្អិតៗ (តាមចំណូលចិត្ត), ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកប៉េងប៉ោះ ស្ករ មួយមុខ ១ស្លាបព្រាបាយ និង ទឹកម្ទេស ២ស្លាបព្រាបាយ, ម្សៅបំពង ១ស្លាបព្រាបាយ, ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ និងស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖

១.យកត្រីប្រលាក់ជាមួយម្សៅឲ្យសព្វ រួចយកទៅចៀនឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយឡែក

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលបំពងឲ្យឈ្ងុយ ហើយដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកប៉េងប៉ោះ ទឹកម្ទេស ស្ករ អាចបន្ថែមទឹកចូល ឆាច្របល់ចូលគ្នាឲ្យសព្វ

៣.បន្ទាប់មកដាក់បន្លែ ខ្ទឹមបារាំង ប៉េងប៉ោះ ការ៉ុត ម្ទេសផ្លោក ម្នាស់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វ

៤.យកត្រីដែលបំពងហើយដាក់ចាន រួចដួសគ្រឿងដែលឆាឆ្អិនហើយស្រោចពីលើ ហើយដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here