វិធីធ្វើញាំស្វាយខ្ចីបង្គាក្រៀម!

148

គ្រឿងផ្សំ៖

ស្វាយខ្ចី​ ១២ផ្លែ សាប់ឬឈូស

បង្គាក្រៀម ៣ស្លាបព្រាបាយ

សណ្តែកដីលីង បុកឲ្យម៉ត់ល្មម ១ស្លាបព្រាកាហ្វេ

ខ្ទឹមក្រហម ២៣ដុំ ហាន់ស្តើងៗ

 

ម្ទេស ហាន់ល្អិតៗ (តាមចំណងចំណូលចិត្ត)

ជីនាងវងឬជីគ្រប់មុខ ១ក្តាប់ (តាមចំណងចំណូលចិត្ត)

ទឹកត្រី ១ស្លាបព្រាកាហ្វេ

ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ

ស្ករស អំបិល មួយមុខបន្តិចៗ

 

វិធីធ្វើ៖

១. លាយទឹកត្រី ស្ករស អំបិល ម្ទេស ខ្ទឹមក្រហម និងបង្គាក្រៀមចូលគ្នា រួចដាក់ស្វាយចូលច្របល់ចូលគ្នាឲ្យសព្វ ហើយភ្លក្សមើលល្មម អាចបន្ថែមរសជាតិតាមចំណងចំណូលចិត្ត

 

២. ដាក់ស្លឹកជី និងសណ្តែកដីចូល ច្របល់ចូលគ្នាឲ្យសព្វម្តងទៀតជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here