វិធីធ្វើឆាម្រះព្រៅសាច់មាន់ រសជាតិហឹរឆ្ងាញ់អស់ទាស់!

312

គ្រឿងផ្សំ៖ សាច់មាន់ ២០០ក្រាម ហាន់ជាដុំតូច ឬស្តើងល្មម, ម្ទេស ៧-១០គ្រាប់ និង ខ្ទឹមស ៥-៧កំពឹស (តាម ចំណូលចិត្ត), ស្លឹកម្រះព្រៅ មួយដៃ, ទឹកប្រេងខ្យង ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាកាហ្វេ,ស្ករស កន្លះស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវខាប់បន្តិច។

វិធីធ្វើ៖

១.យកខ្ទឹមសបកសំបក ហើយបុកចូលក្នាជាមួយម្ទេស ទុកមួយឡែក

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមដែលបុកជាមួយម្ទេសចូល ឆាច្របល់កុំឲ្យក្រៀមពេក ហើយដាក់សាច់មាន់ចូល ឆាត្រលប់ប្រហែល ២-៣នាទី ឲ្យសាច់ឆ្អិនល្មម

៣.ដាក់គ្រឿង ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករសចូល និងទឹកស៊ីអ៊ីវខាប់ចូលបន្តិច ឆាច្របល់ចូលគ្នាឲ្យសព្វ

៤.រួចដាក់ស្លឹកម្រះព្រៅចូល ឆាចូលគ្នា ៤-៥ត្រលប់ ឆ្អិនហើយដួសដាក់ចានជាការស្រេច ទទួលទានជាមួយបាយក្តៅៗ ថែមជាមួយនឹងស៊ុតចៀនទៀត កាន់តែឆ្ងាញ់។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here