វិធីធ្វើឆាបង្គាបន្លែជូរអែម!

140

គ្រឿងផ្សំ៖ បង្គា ២៥០ក្រាម (បកសំបក), ខ្ទឹមបារាំង ពាក់កណ្តាល, ត្រសក់ ១-២ផ្លែ, ម្ទេសហាវ៉ៃ ១-២ផ្លែ, ម្នាស់ ១ចំហៀង, ប៉េងប៉ោះ ១-២ផ្លែ ឬ(បន្លែអាចតាមចំណូលចិត្ត), ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកខ្មេះ ១ស្លាបព្រាបាយ, ម្សៅឆា ១ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹក កន្លះកូនចាន, ខ្ទឹមសចិញ្រ្ចាំ, ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖

១.យកខ្ទឹមបារាំង, ត្រសក់, ម្ទេសហាវ៉ៃ, ម្នាស់ និងប៉េងបោះ ហាន់ជាចំណិតៗ ឬជាដុំតូចល្មមតាមចំណូលចិត្ត

២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំចូលរំលីងឲ្យឈ្ងុយ រួចដាក់បង្គាចូលឆា ៤-៥ត្រលប់ឲ្យបង្គាឆ្អិនបន្តិច

៣.បន្ទាប់មកដាក់បន្លែទាំងអស់ចូល ខ្ទឹមបារាំង, ម្ទេសហាវ៉ៃ, ត្រសក់, ប៉េងប៉ោះ និងម្នាស់ រួចដាក់ទឹកប្រេងខ្យង, ទឹកត្រី, ទឹកប៉េងប៉ោះ, ទឹកខ្មេះ, ស្ករស និងទឹកចូលឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ២-៣នាទី

៤.រួចហើយដាក់ម្សៅឆាចូលឆាច្របល់ចូលគ្នាឲ្យម្សៅឆារលាយសព្វល្អ ឆ្អិនហើយដាក់ស្លឹកខ្ទឹមហាន់ចូលដួសដាក់ចានជាកាស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here