វិធីធ្វើឆាគ្រឿងកង្កែប!

97

គ្រឿងផ្សំ៖ កង្កែប ៤-៥ក្បាល, ស្លឹកម្រះពៅ ១ចាន, ស្ករស ១/២ ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, គ្រឿងបុក ម្ទេស តាមចំណូលចិត្ត, ខ្ទឹមស ៤កំពឹស និងគល់ស្លឹកគ្រៃហាន់ស្ដើងៗ ៣គល់ (បុកចូលគ្នាឲ្យម៉ត់ល្មម)។

វិធីធ្វើ៖

១.យកកង្កែបធ្វើហើយលាងអោយស្អាត រួចកាប់ជាដុំល្មម

២.ដាំខ្ទះដាក់ប្រេងចូលអោយក្ដៅ រួចដាក់គ្រឿងបុកចូលរំលីងអោយឈ្ងុយ ហើយដាក់កង្កែបចូលឆាច្របល់ទាល់តែសាច់ឆ្អិន បន្ទាប់មកដាក់ទឹកត្រី និងស្ករសចូលឆាចូលគ្នាឲ្យសព្វ រួចភ្លក្សមើលថែមថយតាមចំណូលចិត្ត រួចហើយដាក់ស្លឹកម្រះព្រៅចូលឆា ៤-៥ត្រឡប់ទៀតជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here